ការលេបវីតាមីន B1 អាចបណ្តេញសត្វមូសយ៉ាងមានប្រសិទ្ធិភាព

យើងទាំងអស់គ្នាសុទ្ធសឹងចូលចិត្តបរិយាកាសប្រកបដោយផាសុខភាព និងមិនចូលចិត្តកន្លែងដែលមានសត្វមូសឡើយ។ ចាប់តាំងពីឆ្នាំ១៩៥៦ សត្វមូសចាប់ផ្តើមកកើតឡើងជាច្រើន ហើយអ្នកខ្លះចាត់ទុកថា វាមិនមែនជាបញ្ហាធំឡើយទេ ប៉ុន្តែមនុស្សភាគច្រើនមិនគិតដូច្នេះទេ។
ការលេបវីតាមីន B1 អាចបណ្តេញសត្វមូសយ៉ាងមានប្រសិទ្ធិភាព
ថ្នាំសម្លាប់សត្វល្អិត ឬ DEET គឺជាគ្រឿងផ្សំដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់សត្វមូស ប៉ុន្តែ វាផ្តល់នូវឥទ្ធិពលអាក្រក់វិញដល់មនុស្សមួយចំនួន។ ហេតុនេះ ប្រសិនបើអ្នកមិនចូលចិត្តប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ការប្រើប្រាស់វីតាមីន B1 គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។ វីតាមីន B1 គឺជាសារធាតុរ៉ែដ៏សំខាន់ក្នុងរាងកាយ។ អ្នកមិនចាំបាច់បារម្ភទេបើអ្នកលេបវីតាមីននេះច្រើនក៏ដោយ ព្រោះចំនួនដែលលើសនោះនឹងត្រូវរំលាយចោលដោយទឹកនោម។

បើនិយាយអំពីទំនាក់ទំនងរវាងសត្វមូសនិងវីតាមីន B1 អ្នកត្រូវដឹងថា វីតាមីននេះនឹងជួយ បង្កើតក្លិនមួយនៅលើខ្លួនអ្នក ដើម្បីបណ្តេញសត្វមូសចង្រៃនេះចេញ។ ហើយបើយោងទៅតាមការស្រាវជ្រាវថ្មីៗនេះ អ្នកគួរតែសាកល្បង ព្រោះវាមានលក្ខណៈធម្មជាតិ និងមិនជះឥទ្ធិពលអាក្រក់អ្វីឡើយ។ ដូច្នេះ អ្នកគួរទទួលទានឬលេបវីតាមីន B1 ចំនួន ១ ឬ ២ មីលីក្រាម (mg) ជារៀងរាល់ថ្ងៃ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ការលេបវីតាមីន B1 អាចបណ្តេញសត្វមូសយ៉ាងមានប្រសិទ្ធិភាព已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:សុខភាព
Tags: