Liverpool បំពេញការចុះហត្ថលេខាជាមួយអ្នកចាំទី Karius ពីក្លិប Mainz

ក្លិប Liverpool បានចុះហត្ថលេខាជាមួយនឹងអ្នកចាំទីអាយុក្រោម២១ឆ្នាំរបស់អាល្លឺម៉ង់ Loris Karius ពីក្លិប Mainz កាលពីថ្ងៃអង្គារសម្រាប់តម្លៃខ្លួន៤,៧លានផោន (ស្មើនឹង៦,៨លានដុល្លារអាមេរិក)។ Karius បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ និងត្រូវបានរំពឹងទុកថា នឹងផ្តល់នូវការប្រជែងមួយសម្រាប់អ្នកចាំទីជម្រើសទីមួយ Simon Mignolet របស់ក្លិប Liverpool។
loris-karius-gray-jersey
អ្នកចាំទីវ័យ២២ឆ្នាំរូបនេះ នឹងត្រូវពាក់អាវលេខមួយ ក្រោមការយល់ព្រមរបស់លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool ខណៈដែលអ្នកចាំទី Mignolet បច្ចុប្បន្ន កំពុងតែពាក់អាវលេខ២២។ Karius ដែលបានស្ថិតក្នុងក្នុងក្រុមយុវជនរបស់ក្លិប Manchester City អស់រយៈពេលពីរឆ្នាំ នៅមុនពេលវិលទៅប្រទេសអាល្លឺម៉ង់វិញកាលពីឆ្នាំ២០១១ នឹងផ្តល់ការប្រជែងមួយសម្រាប់អ្នកចាំទីអន្តរជាតិបែលហ្ស៊ិក Mignolet ដែលតំណែងរបស់គេមិនរងនូវការគំរាមសោះ បើគិតចាប់តាំងពីចូលរួមជាមួយនឹងក្លិបនេះកាលពី៣ឆ្នាំកន្លងទៅ បើទោះបីលេងមិនសូវល្អពេលខ្លះក៏ដោយ។ ក្រោយពីបានធ្វើការបង្ហាញខ្លួន៣៤លើកក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន ការការពារមិនឲ្យមានគ្រាប់បាល់បញ្ចូលទីដើម្បីជួយឲ្យក្រុម Mainz បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ Karius ត្រូវបានបញ្ចុះបញ្ចូលឲ្យចូលរួមជាមួយនឹងក្លិប Liverpool ក្រោយពីការពិភាក្សាជាមួយនឹងលោក Klopp ដែលមានសញ្ជាតិអាល្លឺម៉ង់ដូចគ្នា៕

ប្រភពព័ត៌មាន៖ Channel News Asia