ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ដែលកំពុងតែឈរក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាង FIFA នោះ នឹងធ្វើការបង្ហាញខ្លួនជាលើកទី៥ក្នុងយុទ្ធនាការ Euro បើគិតចាប់តាំងពីបង្កើតពាននេះឡើង។ ជាមួយនឹងការប្រជុំដោយតារាឆ្នើមៗជាច្រើនក្នងក្រុមដូចជា Eden Hazard, Courtois, Kompany, De Bruyne, Vertonghen, Witsel និង Nainggolan បែលហ្ស៊ិក ជាក្រុមដ៏ខ្លាំង និងជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះក្នុងយុទ្ធនាការនេះ ដោយឥតសង្ស័យ។
Belgian-Football-Team-large-photo
ចំពោះលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍នាពេលកន្លងមក បែលហ្ស៊ិក ធ្លាប់បានបញ្ចប់ក្នុងនាមជាក្រុមម្ចាស់ជើងរងមួយលើកក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២១៩៨០ នៅប្រទេសអ៊ីតាលី ហើយពួកគេនឹងឈានទៅកាន់យុទ្ធនាការខាងមុខនេះជាមួយនឹងកំណត់ត្រាយ៉ាងល្អ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខមួយពីការប្រកួតជម្រុះពូល B តាមរយៈការចាញ់៧លើក ស្មើ២លើក និងចាញ់១លើក។ ក្នុងការប្រកួតជម្រុះបីលើកចុងក្រោយ បែលហ្ស៊ិក បានផ្តួលក្រុមអ៊ីស្រាអែល ៣-១ ឈ្នះអង់ដូរ៉ា ៤-១ និងផ្តួលស៊ីប ១-០។ លើសពីនេះទៅទៀត សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ ពួកគេប្រហែលជាស្ថិតក្នុងពូលដ៏លំបាកបំផុត តាមរយៈការស្ថិតក្នុងពូល E ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ស៊ុយអែត និងអៀរឡង់ខាងជើងផងដែរ ហើយពួកគេនឹងត្រូវធ្វើការប្រកួតបើកឆាកនៅថ្ងៃទី១៣ ខែមិថុនា ដោយប៉ះជាមួយនឹងអ៊ីតាលី នៅកីឡដ្ឋាន Parc Olympique Lyonnais ក្នុងទីក្រុង Lyon៕