Mourinho ចង់​បាន​តារា​ឆ្នើម​ Real Madrid ២​នាក់​ ទៅ​ក្រុម​​ Man Utd

Jose Mourinho ​ដែល​នឹង​ក្លាយ​ជា​អ្នកចាត់ការ​ក្រុម​ Manchester United ឆាប់ៗ​ មិន​ដល់​ពេល​៤៨ម៉ោង​ខាង​មុខ​នេះ ​ចង់​បាន​​កីឡាករ​ឆ្នើម​ក្រុម​ Real Madrid​ ២​នាក់​ ទៅ​​កាន់​កីឡដ្ឋាន​ Old Trafford​ ក្នុង​នោះ​គឺ​ខ្សែ​ប្រយុទ្ធ Karim Benzema ​​ជា​គោល​ដៅ​ទី​១ និង​ Cristiano Ronaldo ​ក៏​អាច​វិល​ត្រឡប់​ទៅ​ក្លឹប​ចាស់​ផង​ដែរ។

 

Mourinho ចង់​បាន​តារា​ឆ្នើម​ Real Madrid ២​នាក់​ ទៅ​ក្រុម​​ Man Utd

 លោក Jose Mourinho 

 

Mourinho ​ចង់​រុះរើ​តំបន់​ប្រយុទ្ធ​ខាង​លើ​របស់​ក្រុម​បិសាច​ក្រហម ​​ឲ្យ​ខ្លាំង​ជាង​មុន ខណៈ​ដែល​​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ ​រំពឹង​ថា នឹង​ចុះ​កុងត្រា​យក​ Zlatan Ibrahimovic ​មក​ពី​ក្រុម​ Paris Saint-Germain ​ក្នុង​ពេល​ឆាប់ៗ ​ហើយ​​លោក​នៅ​​​តែ​ត្រូវ​ការ​ Benzema ​ជា​គោលដៅ​ខ្សែ​ប្រយុទ្ធ​សំខាន់​បំផុត​ម្នាក់​ទៀត​ និង​គ្រោង​ឲ្យ​ Wayne Rooney លេង​ជា​ខ្សែ​បម្រើ​វិញ។

 

Mourinho ចង់​បាន​តារា​ឆ្នើម​ Real Madrid ២​នាក់​ ទៅ​ក្រុម​​ Man Utd

 ខ្សែ​ប្រយុទ្ធ Karim Benzema ​

 

​កីឡាករ​បារាំង​​វ័យ​២៨​ឆ្នាំ (Benzema) ធ្លាប់​ធ្វើ​ការ​ជាមួយ​ Mourinho ៣​ឆ្នាំ​ កាល​​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នៅ​ដឹក​នាំ​ Real Madrid ​​ចន្លោះ​ឆ្នាំ (២០១០-១៣) ដោយ​ក្នុង​​រយៈពេល​នោះ​រូបគេ​ បង្ហាញ​ខ្លួន​១៥០​ប្រកួត ស៊ុត​បាន​៧៩​គ្រាប់។

 

Mourinho ចង់​បាន​តារា​ឆ្នើម​ Real Madrid ២​នាក់​ ទៅ​ក្រុម​​ Man Utd

 ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​

 

ប្រភព​ពី​ The Sun ​មួយ​ទៀត​ ​បាន​ឲ្យ​ដឹង​ថា Mourinho និង​ភ្នាក់ងារ​របស់​លោក​ Jorge Mendes ​កំពុង​​​ពិភាក្សា​គ្នា​ជាមួយ​អនុប្រធាន​ក្លឹប​ Ed Woodward ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ ​និង​បាន​ជជែក​គ្នា​ពី​គម្រោង​នៃ​ទិញ​ដូរ​កីឡាករ។ សេចក្ដីរាយការណ៍​ដដែល​​បន្ថែម​ថា ពួកគេ​ចង់​នាំ​យក​ Ronaldo ទៅ​កីឡដ្ឋាន​ Old Trafford វិញ ​ប៉ុន្តែ​​ក្លឹប​ត្រូវ​តែ​ហាន​ចំណាយ​យ៉ាង​តិច​ ៨០​លាន​ផោន ទើប​សង្ឃឹម​បាន​ Super Star រូប​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ independent | dailystar