តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បំបាត់​ការ​ហើម​និង​ជាំ​ខ្មៅ​នៃ​រង្វង់​ភ្នែក​នោះ​?

ពេល​ខ្លះ​ភ្នែក​យើង​ត្រូវ​បាន​ប្រឈម​មុខ​ជា​មួយ​ការងារ​ដល់​យប់ៗ​ជ្រៅ​ឬ​ក៏​មាន​បញ្ហា​ផ្លូវ​ចិត្ត​ហើយ​យំ​ដែល​បាន​បណ្ដាល​ឲ្យ​ភ្នែក​ឡើង​ហើម​និង​មាន​ពិណ​ខ្មៅ​ផង​ដែរ។នេះ​ហើយ​ដែល​យើង​តែង​តែ​ជួប​ប្រទះ​ហើយ​យើង​អាច​ដោះ​ស្រាយ​បាន​យ៉ាង​ងាយ​ដោយ​បែប​ធម្មជាតិ​ដូច​ខាង​ក្រោម​នេះ៖

លាង​មុខ​និង​ទឹក​ក្ដៅ​អ៊ុនៗ​ឲ្យ​ស្អាត​ហើយ​ទុក​ឲ្យ​ស្ងួត បន្ទាប់​មក​យក​ផ្លែ​ត្រសក់​លាង​ទឹក​ឲ្យ​ស្អាត​ដោយ​មិន​បាច់​ចិត​សំបក​ចោល​ទេ​។ហើយ​យក​ត្រសក់​មក​ចិត​ជា​បន្ទះៗ​ស្ដើង​ល្មម។

​រួច​ហើយ​យក​មក​បិត​លើ​រង្វង់​ត្របក​ភ្នែក​ ហើយ​បិទ​ភ្នែក​សម្រាក​ប្រមាណ​ពី​10​ទៅ​15​នាទី។សូម​ព្យាយាម​ធ្វើ​បែប​នេះ​2​ទៅ​3​ដង​ក្នុង​មួយ​ថ្ងៃ​វា​និង​ធ្វើ​ឲ្យ​ការ​ហើម​និង​ជាំ​ខ្មៅ​និង​បាត់។

អត្ថបទ ៖ Samrach


  • តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បំបាត់​ការ​ហើម​និង​ជាំ​ខ្មៅ​នៃ​រង្វង់​ភ្នែក​នោះ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: