អាពាហ៍ពិពាហ៍​មួយ​​ អញ្ជើញ​​ឆ្មា​ ១០០០​ក្បាល​ធ្វើ​ជា​ភ្ញៀវ

​​​​គូស្នេហ៍​​ជនជាតិ​កាណាដា​​​​​មួយ​គូ​​ ​បាន​ធ្វើ​​ឲ្យ​គ្រប់​​គ្នា​​ភ្ញាក់​ផ្អើល​​​​​ក្នុង​ពិធី​​មង្គលការ​​របស់​​ខ្លួន ​ដោយ​​បាន​​អញ្ជើញ​​​សត្វ​​ឆ្មា​​ ១០០០​ក្បាល​​​​​​​​ធ្វើ​​ជា​ភ្ញៀវ​កិត្តិយស​​​​​ជំនួស​​មនុស្ស។​

 

អាពាហ៍ពិពាហ៍​មួយ​​ អញ្ជើញ​​ឆ្មា​ ១០០០​ក្បាល​ធ្វើ​ជា​ភ្ញៀវ

​​​

គូស្នេហ៍​​​​​នេះ​​មក​​ពី​ទីក្រុង​កេប៊ិច​ ​បាន​​សម្រេច​​​​ទៅកាន់​​​ផ្ទះ​ចិញ្ចឹម​​​​ឆ្មា​ The Cat House ​​ដើម្បី​​រៀប​​ចំ​អាពាហ៍ពិពាហ៍​​នៅ​ទីនោះ​​កាល​ពី​​ថ្ងៃ​​ទី​ ១៧ ខែ​ឧសភា​។ លោក​ Louise Veronneau និង​​នាង​ Dominic Husson​ បាន​​ស្គាល់​គ្នា​នៅ​ទីក្រុង​​ខាង​លើ ​និង​​បាន​​ចំណាយ​ពេល​​​មើល​​ចិត្ត​​គ្នា​រយៈ​ពេល​​​ ៣​ឆ្នាំ​ ​មុន​ឈាន​​ដល់​ថ្ងៃ​​ចូល​រោងការ​​ ហើយ​​​​​​ពួក​គេ​ចូល​ចិត្ត​សត្វ​ឆ្មា​ដូច​គ្នា។

 

​​​​​កូន​​ក្រមុំ​​នាង​ Husson ​ប្រាប់​ថា​​ ការ​ធ្វើ​​ដូច​នេះ​​​ព្រោះ​​ពួក​​គេ​​ជា​អ្នក​ស្រលាញ់​​សត្វ​​ឆ្មា​ទាំង​​​អស់​គ្នា​ និង​​ចង់​​ឲ្យ​គ្រប់​​គ្នា​​អាណិត​​ស្រលាញ់​ពួក​វា​​ដូច្នោះ​ដែរ។​ ម្ចាស់​​កន្លែង​ចិញ្ចឹម​​ឆ្មា​​​ អ្នក​ស្រី​ Lynea Lattanzio ​និយាយ​ថា​​​​​ អ្នក​​ទាំង​​ពីរ​​ជា​គូស្នេហ៍​​លើក​​ដំបូង​ហើយ​​ ​ដែល​​បាន​​​​រៀបការ​​នៅ​​​​​ទី​នេះ​​៕

 

អាពាហ៍ពិពាហ៍​មួយ​​ អញ្ជើញ​​ឆ្មា​ ១០០០​ក្បាល​ធ្វើ​ជា​ភ្ញៀវ

 

អាពាហ៍ពិពាហ៍​មួយ​​ អញ្ជើញ​​ឆ្មា​ ១០០០​ក្បាល​ធ្វើ​ជា​ភ្ញៀវ

 

 

អាពាហ៍ពិពាហ៍​មួយ​​ អញ្ជើញ​​ឆ្មា​ ១០០០​ក្បាល​ធ្វើ​ជា​ភ្ញៀវ

 

 

ចុចអាន៖ ​មនុស្ស​អាច​ជិះ​ស្គី​បាន​ ​ចំណែក​ឆ្មា​​ក៏​មិន​ណយ​ដែរ

ចុចអាន៖ ឆ្មា​មុខ​ពីរ​ដ៏​កម្រ​លើ​លោក ស្លាប់​ហើយ

 

ប្រែ​សម្រួល​៖ ឡេង​ ភារុណ
ប្រភព៖ The Telegraph ​​​