​ឥណ្ឌា​​​ជួប​រលក​កម្ដៅ​ខ្លាំង​​ រហូត​រលាយ​កៅស៊ូ​​ថ្នល់​ស្អិត​ជាប់​ស្បែក​ជើង​​អ្នក​ដំណើរ​

សីតុណ្ហភាព​ក្ដៅ​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា​ថ្មី​ៗ​នេះ​ បាន​បណ្ដាល​ឲ្យ​​ផ្លូវ​ថ្នល់​​​​កៅស៊ូ​​​​​​​​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​​មួយ​ចំនួន​​​ត្រូវ​ក្ដៅ​និង​រលាយ។ នេះ​បើ​តាម​​ប្រភព​ព័ត៌មាន​​អង់គ្លេស​​​ Daily Mail ។

 

​ឥណ្ឌា​​​ជួប​រលក​កម្ដៅ​ខ្លាំង​​ រហូត​រលាយ​កៅស៊ូ​​ថ្នល់​ស្អិត​ជាប់​ស្បែក​ជើង​​អ្នក​ដំណើរ​

 

ដោយ​សារ​​​បញ្ហា​​ខាង​លើ​បាន​​​បង្ក​​ជា​ការ​លំបាក​មួយ​ចំនួន​ដល់​អ្នក​ធ្វើ​ដំណើរ​​​ ជា​ពិសេស​អ្នក​​ថ្មើរ​ជើង​ត្រូវ​កៅស៊ូ​​ស្អិត​ជាប់​ស្បែក​ជើង​របស់​ពួក​គេ។

 

រលក​កម្ដៅ​​នៅ​ប្រទេស​ឥណ្ឌា​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​ ជា​ពិសេស​មនុស្ស​ចាស់​ៗ ស្រប​ពេល​ដែល​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នោះ​​ឡើង​សីតណ្ហភាព​រហូត​ដល់ ៥០​អង្សា​សេ៕

ចុចអាន៖  ឥណ្ឌា​កើន​កម្ដៅ​ជិត ៥០​អង្សា​រហូត​រលាយ​ផ្លូវ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail

​​​​​​​