​ចិន​ បង្ហាញ​ឡាន​ក្រុង​អនាគត​ បញ្ចៀស​ចរាចរ​បាន​យ៉ាង​អេម​​​​​​​​​ (មានវីដេអូ)

ប្រទេសចិន បានបង្ហាញដំណោះស្រាយថ្មីមួយ ដែលអាចដោះស្រាយបញ្ហាធ្វើដំណើរក្នុងប្រទេសរបស់ខ្លួន ជាពិសេសការកកស្ទះចរាចរដែលមានរយៈពេលរាប់សិបម៉ោង។

 

Transit Elevated Bus គឺជារថយន្តក្រុងដ៏ពិសេសមួយ ដែលអាចធ្វើដំណើរពីលើរថយន្តតូចៗកំពុងបរតាមដងផ្លូវបាន ដោយធ្វើដំណើរលើផ្លូវខ្សែតែមួយ។ រថយន្តក្រុងនេះធ្លាប់បានបង្ហាញមុខរួចម្ដងហើយកាលពីពេលកន្លងទៅ ប៉ុន្តែទើបតែថ្មីៗនេះ គេបានប្រទះឃើញម៉ូដែលតូចៗនៃរថយន្តក្រុងពិសេសនេះ ក្នុងកម្មវិធីបច្ចេកវិទ្យានៅទីក្រុងប៉េកាំង។

យោងតាមវិស្វករទទួលខុសត្រូវលើគម្រោងការនេះឲ្យដឹងថា រថយន្តក្រុងនីមួយៗអាចផ្ទុកមនុស្សបាន ១ ២០០ នាក់។ វាស្រដៀងទៅនឹងរថភ្លើងក្រោមដី ប៉ុន្តែតម្លៃសាងសង់ថោកជាង ៥ ដង និងចំណាយពេលសាងសង់តែមួយឆ្នាំប៉ុណ្ណោះ។

បើការរាយការណ៍របស់សារព័ត៌មានចិនបង្ហាញថា រថយន្តក្រុងនេះនឹងចាប់ផ្ដើមដំណើរការសាកល្បងនៅពាក់កណ្ដាលឆមាសទីពីរឆ្នាំនេះ ដោយធ្វើឡើងនៅក្រុង Qinhuangdao ខេត្ត Hubei ប្រទេសចិន៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ​ចិន​ បង្ហាញ​ឡាន​ក្រុង​អនាគត​ បញ្ចៀស​ចរាចរ​បាន​យ៉ាង​អេម​​​​​​​​​ (មានវីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: