ស្មើ​ដូច​ម្រាមដៃ

ឈើ​គ្រប់​ប្រភេទ ជា​ពិសេស​ឈើ​ប្រណីត​រាប់​ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ តាម​បទបញ្ជា​សម្តេច​តេ​ជោ ចាប់​បាន​និង​កត់​ត្រាទុក​នៅ​លើក្រដាស ។

ម្ចាស់​ឈើ​ខុសច្បាប់​ទាំងឡាយ​...​ដែល​កត់​ត្រាទុក​នៅ​លើ​ក្រដាស​ភាគច្រើន​ជា​ឧកញ៉ា​...​ឧកញ៉ា​មហា​លោត​ផ្លោង​...​ឧកញ៉ា​ឈើ​...​។​ល​។

ឈើ​ប្រមាណ​ជិត​មួយ​សែន​ម៉ែត្រគូប​នោះ​...​សុទ្ធតែ​ជា​ឈើ​ដែល​គេ​កាប់​...​គេ​លាក់​ទុក​ដោយ​ខុសច្បាប់​...​ជា​ឈើ​ចោរ​...​ដែល​អ្នក​ច្បាប់​ចោទ​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ​...

គណៈកម្មការ​ជាតិ​ស្រាវជ្រាវ​ចាប់​ឈើ​បាន​ជាក់ស្តែង​...​ជាក់ស្តែង​ទាំង​ឈើ​...​ជាក់ស្តែង​ទាំង​ចោរ​...​ជាក់ស្តែងអត់​ហ៊ាន​ប្រឆាំង​...​ជាក់ស្តែង​តាំងពី​ទី
តាំង​លាក់​ទុក​...​មាន​ទាំង​ឈ្មោះ​ឧកញ៉ា និង​មិន​ឧកញ៉ា​ជា​ថៅកែ​ឈើ​ថែម​ទៀត​ផង ។

របស់ទ្រព្យ​ណា​ដែល​បាត់​...​កាលណា​សមត្ថកិច្ច​រក​ឃើញ​...​ត្រូវ​ចាប់​អ្នក​ដែល​យក​...​អ្នក​លួច​...​ចាប់​ទាំង​អ្នក​ទទួលផល​ចោរកម្ម​...

ចំណែក​ឈើ​របស់​ជាតិ របស់​រដ្ឋ​...​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​ដែល​ចោរលួច​...​ពេល​រក​ឃើញជាក់ស្តែង​...​ចាប់​យក​តែ​ឈើ​...​ឯ​អ្នក​លួច​នៅ​ឱ្យគ្រហើ​ៗ ! ប្រៀប​ដូច​ចោរ​បាន​រួចខ្លួន​...

ខាងលើ​នេះ​ជា​ច្បាប់​សម័យនេះ​...ច្បាប់​អាច​មាន​វែង​...​មាន​ខ្លី​...​ស្មើគ្នាល្អ​ណាស់​...​ច្បាប់​សម័យ​បក្ស​ព្រួក​...
ស្មើ​ដូច​ម្រាមដៃ​...​ហេ ! ហេ !
                   អា​ឡេវ