ការប្រកួតកីឡាបាល់ទះ ថ្នាក់ជាតិពាន់រង្វាន់ LEO CUP នឹងឈានដល់វគ្គ ផ្តាច់ព្រ័ត្រ នៅខែមិថុនាខាងមុខនេះហើយ!

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្រាបៀរ លីអូ បានធ្វើសន្និសីទកាសែតមួយ ស្តីពី «ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កីឡាបាល់ទះថ្នាក់ជាតិពាន់រង្វាន់» នៃ LEO CUP NATIONAL Volleyball ២០១៦ ។

គួរឲ្យដឹងថា ក្រោយពីបានធ្វើការប្រកួតនៅវគ្គជម្រុះ ដ៏ស្វិតស្វាញអស់រយៈពេល៤ខែកន្លងមកនេះ ដោយចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភៈ នៅរាជធានីភ្នំពេញ និងត្រូវបានបញ្ចប់ទៅវិញនៅថ្ងៃទី២២ ខែឧសភា នៅឯខេត្តសៀមរាប។ ពីសំណាក់អ្នកគាំទ្រនូវវិស័យបាល់ទះទូទាំងប្រទេសកម្ពុជា គឺពួកគាត់កំពុងមានអារម្មណ៍រំភើបជាខ្លាំង ជាមួយនឹងការឈានចូលមកដល់ វគ្គប្រកួតផ្តាច់ព្រ័ត្រ សម្រាប់កម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិរបស់ស្រាបៀរ លីអូ នៅក្នុងខែមិថុនា ឆាប់ៗខាងមុខនេះហើយ។ ហើយក្រុមកីឡាករនីមួយៗដែលបានចូលរួម ពួកគាត់ក៏កំពុងតែមានអារម្មណ៍ភ័យអរៗ ព្រោះធ្វើយ៉ាងណា ត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះការប្រកួតឲ្យបាន និងផ្តល់ឲ្យអ្នកគាំទ្រដក់ជាប់ក្នុងអារម្មណ៍ ជាមួយវគ្គដណ្តើមជើងឯកនេះ មិនអាចបំភ្លេចបាន។

យ៉ាងណាមិញ អ្នកនាង កាន់ជីត ផែរផាន់ឈូ (KANJIT PAEWPUNCHU) ដែលជា ប្រធានគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ ប្រចាំតំបន់របស់ក្រុមហ៊ុន ស្រាបៀរ លីអូ បានថ្លែងថា«ការប្រកួតនៅឆ្នាំនេះពិតជាមាន ភាពស្វិតស្វាញ និងភាពរំភើបជាខ្លាំង ដោយការប្រកួតជើងឯកបាល់ទះថ្នាក់ជាតិនេះ ត្រូវបាន បង្កើតឡើងចាប់តាំងពីឆ្នាំ ២០១២មកម៉្លេះ។ ហើយនៅឆ្នាំនេះផងដែរ យើងពិតជារីករាយណាស់ ដែលបានឃើញក្រុមប្រកួត និងអ្នកគាំទ្រ ចូលរួមយ៉ាងច្រើនកុះករ គួរឲ្យកត់សម្គាល់ សម្រាប់ការប្រកួតនៅទូទាំងតំបន់ ហើយអ្វីដែលសំខាន់ទៀតនោះគឺ នាពេលបច្ចុប្បន្ននេះ មានការកើនឡើងច្រើននៅក្នុងការគាំទ្រវិស័យបាល់ទះ។ យើងសង្ឃឹមថាតាមរយៈ ការប្រកូតជើងឯកបាល់ទះ ស្រាបៀរ លីអូ នេះយើងនឹងអាចជំរុញទឹកចិត្តយុវជនកម្ពុជាកាន់តែច្រើន ឲ្យជៀសឆ្ងាយពីការសេពគ្រឿងញៀន ឬល្បែងផ្សេង រួចងាកមកចូលចិត្តលេង និងស្រលាញ់នូវវិស័យកីឡា ដែលធ្វើឲ្យកាយសម្បទារឹងមាំនិងនាំមកនូវ មិត្តភាពសាមគ្គីភាព»

គួសបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើង នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានការផ្សាយបន្តផ្ទាល់ តាមរយៈទូរទស្សន៍ប៉ុស្តិ MYTV នៅថ្ងៃទី ១២ និង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៦ល្ងាចតទៅ។

   “ភាពអស្ចារ្យ អាចមានឡើងគ្រប់ពេល”

លទ្ធផលពីការចាប់ឆ្នោតបែងចែកពូល ដោយគណកម្មាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត