ទម្លាប់​មិន​ល្អ​៥​យ៉ាង​​ដែល​អ្នក​ត្រូវ​​បោះបង់​ចោល​

ជីវិតរបស់យើងម្នាក់ៗគឺជាកាដូដ៏មានតម្លៃខ្លាំងណាស់ ជាពិសេសសុខភាពរបស់យើង ដូចនេះហើយយើងត្រូវយកចិត្តទុកដាក់ក្នុងការរស់នៅឲ្យបានល្អ និងមានភាពពេញលេញក្នុងជីវិតរបស់យើង ហើយដើម្បីបានដូច្នេះ យើងត្រូវបោះបង់ចោលឲ្យបាននូវទម្លាប់ដែលមិនល្អទាំង៥យ៉ាងខាងក្រោមនេះ៖

១. ប្រើពាក្យ “គួរ” ច្រើនពេកសម្រាប់ខ្លួនឯង

ផ្នត់គំនិតរបស់អ្នកដើរតួនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យអ្នកមានសុខភាពល្អ មានសុភមង្គល និងរស់នៅបានយ៉ាងល្អពេញលេញ។ ការប្រៀបធៀបខ្លួនឯងទៅនិងអ្នកដទៃ ព្រមទាំងប្រកាន់នូវផ្នត់គំនិត “គួរ” អាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើខ្លួនឯង ព្រមទាំងសមត្ថភាពជារួមរបស់ខ្លួនអ្នកក្នុងការសម្រេចបាននូវសុខភាព និងសុភមង្គល។ ជំនួសឲ្យការគិតថា “ខ្ញុំគួរធ្វើលំហាត់ប្រាណពេលព្រឹក ខ្ញុំមិនគួរញុំាអាហារដែលធ្វើឲ្យឡើងទម្ងន់” អ្នកត្រូវធ្វើការដាក់កម្រិតឡើងវិញលើការគិតរបស់អ្នកក្នុងលក្ខណៈវិជ្ជមាន និងប្ដេជ្ញាធ្វើអ្វីដែលអ្នកត្រូវធ្វើឲ្យបាន។

២. តែងតែដោះសា

ការដោះសាគឺជាអ្វីដែលមនុស្សភាគច្រើនធ្វើដើម្បីកែប្រែឲ្យសកម្មភាពដែលខ្លួនបានធ្វើមកជាត្រឹមត្រូវវិញ ដូចនេះ ការដោះសានេះ នឹងធ្វើឲ្យអ្នកកាន់តែឃ្លាតឆ្ងាយពីផ្លូវនាំអ្នកទៅកាន់ភាពល្អប្រសើរសម្រាប់ខ្លួនឯង។ នៅពេលដែលអ្នកឈប់ដោះសា ហើយចាប់ផ្ដើមធ្វើជាម្ចាស់លើជីវិតខ្លួនឯង នោះអ្នកនឹងឃើញមានការផ្លាស់ប្ដូរលើការគិតរបស់អ្នក ការរស់នៅ និងលក្ខណៈជារួមរបស់អ្នក។

៣. អង្គុយពេញមួយថ្ងៃ

ការអង្គុយរហូតមិនល្អចំពោះសុខភាពនោះទេ ដូចនេះ អ្នកត្រូវធ្វើចលនារាងកាយឲ្យបានច្រើន ព្រោះថាវានិងជួយបង្កើនផលិតភាពការងាររបស់អ្នកជួយដល់សុខភាពរបស់អ្នក ការផ្ដោតអារម្មណ៍ និងលក្ខណៈល្អជារួមសម្រាប់រូបអ្នក។

៤. ផ្ដោតលើអតីតកាល

អ្នកមិនអាចផ្លាស់ប្ដូរអ្វីដែលអ្នកបានធ្វើហើយនោះទេ ប៉ុន្តែអ្នកអាចផ្លាស់ប្ដូរអ្វីដែលធ្វើ។ អ្នកមិនត្រូវឲ្យអតីតកាលជាអ្នកបញ្ជា ឬកំណត់នូវឥរិយាបថរបស់អ្នកក្នុងពេលបច្ចុប្បន្ន និងអនាគតនោះទេ ប៉ុន្តែឲ្យអតីតកាលបង្រៀនអ្នក ថាតើត្រូវរៀបចំខ្លួនបែបណាក្នុងពេលបច្ចុប្បន្ន និងអនាគត។ អតីតកាលមិនមែនជាអ្នកកំណត់ថាអ្នកជាអ្នកណានោះទេ ប៉ុន្តែជាផ្លូវនាំអ្នកមកដល់ទីតាំងដែលអ្នកឈរបច្ចុប្បន្ន ដូចនេះឈប់ផ្ដោតលើអតីតកាល ហើយបែរមកផ្ដោតលើអនាគត និងសកម្មភាពដែលអ្នកត្រូវធ្វើក្នុងពេលបច្ចុប្បន្ន ដើម្បីអាចនាំខ្លួនអ្នកទៅកាន់កន្លែងដែលអ្នកចង់ទៅ។

៥. រង់ចាំដល់ថ្ងៃស្អែកទើបចាប់ផ្ដើម

ចាប់ផ្ដើមធ្វើអ្វីដែលអ្នកចង់ធ្វើនៅថ្ងៃនេះ កុំរង់ចាំថ្ងៃស្អែក។ ឈប់រង់ចាំ ហើយចាប់ផ្ដើមធ្វើសកម្មភាព។ ជា ញឹកញាប់អ្នកចំណាយពេលវេលាច្រើន ក្នុងការគិតពីស្ថានភាពដែលប្រឆាំងនិងអ្វីដែលអ្នកចង់ធ្វើ ប៉ុន្តែយ៉ាងណាក៏ដោយជីវិតត្រូវតែបន្តទៅមុខ ពេលវេលាបន្តកន្លងផុតទៅមុខ ហើយអ្នកមិនអាចសន្យាចំពោះថ្ងៃស្អែកនោះទេ ដូចនេះ អ្នកត្រូវចាប់ផ្ដើមថ្ងៃនេះ កុំរង់ចាំថ្ងៃស្អែក។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • ទម្លាប់​មិន​ល្អ​៥​យ៉ាង​​ដែល​អ្នក​ត្រូវ​​បោះបង់​ចោល​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ចំនេះដឹង
Tags: