រវល់​តែ​និយាយ​ទូរសព្ទ​ស្រាប់​តែ​បាត់​កូន​ ចុង​ក្រោយ ….

នៅពេលដែលមានកូនតូចមាតាបិតាគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ពួកគេ ដោយសារតែពួកគេងាយនឹងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសពួកគេងាយស្រួលនឹងចាញ់បោកជនឧក្រិដ្ឋណាមួយបានយ៉ាងងាយស្រួល។

ជាងស្ដែងនៅក្នុងវីដេអូអប់រំមួយ ស្ត្រីជាម្ដាយបានទៅលេងនៅក្នុងសួនច្បារសាធារណៈមួយ ជាមួយនឹងកូនស្រីតូចរបស់ខ្លួន ស្រាប់តែមាននរណាម្នាក់បានទូរសព្ទមក។ ដោយរវល់តែនិយាយទូរសព្ទ ម្ដាយរូបនោះក៏បានធ្វេសប្រហែស បណ្ដោយឲ្យកូនស្រីរបស់ខ្លួនលេងនៅក្នុងកេះក្រដាសមួយតែឯង ដែលបានធ្វើឲ្យជនខិលខូចមានឱកាស លួងលោមក្មេងស្រីនោះ។

ក្រោយពីនិយាយទូរសព្ទចប់ម្ដាយក៏បានដើរសំដៅទៅកាន់កេះក្រដាសនោះស្រាប់តែបាត់កូន ក្រោយពីការស្រែកហៅនៅតែមិនមានការឆ្លើយតប នាងក៏បានសម្រេចចិត្តទៅប្ដឹងប៉ូលិសដើម្បីជួយស្វែងរកកូនស្រីរបស់ខ្លួន មួយថ្ងៃក្រោយមកប៉ូលិសក៏បានផ្ដល់ដំណឹងថា …

ចង់ដឹងទេថាប៉ូលិសផ្ដល់ដំណឹងថាម៉េចសូមទស្សនាវីដេអូ ៖

តាមរយៈវីដេអូនេះ វាបានដាស់តឿនឲ្យម្ដាយបិតាគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចរបស់ខ្លួន ជៀសវាងមានវិប្បដិសារីនៅថ្ងៃក្រោយ៕

ដោយ ៖ ជលស័យ


  • រវល់​តែ​និយាយ​ទូរសព្ទ​ស្រាប់​តែ​បាត់​កូន​ ចុង​ក្រោយ ….已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ចំនេះដឹង
Tags: