នាវា​កងទ័ពជើងទឹក​ថៃ​មួយ​គ្រឿង ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ

នាវា​កងទ័ពជើងទឹក​ថៃ​មួយ​គ្រឿង ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ



ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា នាវា​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ១​គ្រឿង​ ឈ្មោះ H T M S NARATHIWAT (OPV 512 ) បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះ​សីហ​នុ និង​កំណត់​រយៈពេល​ធ្វើ​ទស្សនកិច្ចចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែឧសភា ។

នាវាចម្បាំង​របស់​ថៃ​នេះ មាន​បណ្ដោយ​ប្រវែង​៩៥,៥០​ម៉ែត្រ ទទឹង​១១,៦០​ម៉ែត្រ ទម្ងន់​ផ្ទុក​១.៤៤០​តោន ជម្រៅ​ទឹក​៣,៥​ម៉ែត្រ និង​មាន​នាវិក​សរុប​ចំនួន​១១៦​នាក់ ។ នាវា​នេះ​ដឹកនាំ​ដោយ លោក​ឧត្តមនាវីទោ BUNPOT KERDPOO មេបញ្ជាការ​រង​កងទ័ពជើងទឹក​តំបន់​១ ជា​ប្រធាន​បេសកកម្ម​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជា​ចក្រ​កម្ពុជា ក្នុង​គោលបំណង​រឹតចំណង​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ។

នៅ​ក្នុង​ឱកាស​នោះ មានការ​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ពេល​នេះ គណៈប្រតិភូ​កងទ័ពជើងទឹក​ប្រទេស​ថៃ ចូល​ជួប​លោក​អភិបាលខេត្ត និង​អង្គភាព​ពាក់ព័ន្ធ និង​ជួប​ជាមួយ​លោក​មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ដើម្បី​ពិភាក្សា​និង​រឹតចំណង​សាមគ្គីភាព និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ក៏​ដូច​ជា​យុទ្ធវិធី​ផ្សេង​ៗ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​ឲ្យ​កាន់តែ​ស្និទ្ធស្នាល​បន្ថែម​ទៀត ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​កងទ័ពជើងទឹក​ប្រទេស​ថៃ ក៏​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កងទ័ពជើងទឹក​នៃ​ប្រទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ៕

ព័ត៌មានប្រហាក់ប្រហែល


  • ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ០៩:៤៩



    ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា នៅ​សាល​ប្រជុំ​សាលាខេត្ត



  • ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ០៩:០១



    រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ បាន​ជ្រុលខ្លួន​ស្រលាញ់​ប្តី​គេ​លួចលាក់ បាន​នាំ​គ្នា​ដើរ​លេង​ត្រេកត្រអាល​តាម​រលក​ស្នេហ៍ ដោយ​ភ្លេចខ្លួន​ថា អាច​លាក់បាំង​បាន​រហូត​នោះ ទីបំផុត



  • ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:៣៦



    រាជធានី​ភ្នំពេញ ៖ ទាក់ទិនទៅ​នឹង​ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​អន្តរាគមន៍​ដោះ​លែង​ មន្ត្រី​សិទ្ធិ​មនុស្ស​ទៅ​សាលា​រាជធានី​ភ្នំពេញ​នេះ



  • ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១០:៥៨



    ខេត្ដបាត់ដំបង ៖ ក្រោយពីសមត្ថកិច្ច​បាន​ឃាត់ខ្លួនយុវជន​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ខណៈ​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​សំពៅ​លូន



  • ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៦:៣២



    ខេត្តកំពង់ឆ្នាំង ៖ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រតន​មុនី​សាគរ​ហៅ​វត្ត​ទឹក​ហូត​ស្ថិត​ក្នុងភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​វត្ត