“ស្លៀក​ខ្លី” ចេញ​ MV ផ្លូវ​ការ​ក្រោយ​ទុកអស់​​រយៈ​ពេល ​៣ឆ្នាំ

បទ​ថ្មី​ចំណង​ជើង​ថា​ “ស្លៀក​ខ្លី” របស់​ Seav JKS ​ទើប​ចេញ​ MV​ ផ្លូវ​ការ​មុន​នេះ​​ ក្រោយ​និពន្ធ​ទុក​អស់​រយៈ​ពេល​៣ឆ្នាំ​។

 

ជាមួយ​គ្នា​នេះ ម្ចាស់​បទ​បាន​ឲ្យ​ដឹង​ថា ​​ដោយសារ​ខ្វះ​លទ្ធភាព​ទើប​ចេះ​តែ​បង្អង់​ទុក​ដល់​៣​ឆ្នាំ៖ “និយាយ​រួម​ទៅ​កាល​៣​ឆ្នាំ​មុន​មិន​ទាន់​ចេញ​ជា​ MV​ ដោយ​សារ​ខ្វះ​លទ្ធភាព​​ផលិត​ ម្យ៉ាង​កាល​នោះ​ខ្ញុំ​ច្រៀង​​ជាមួយ​ Nang Sam ​តែ​ពេល​នេះ​ជាមួយ​ Vathana ​វិញ ​ដោយ​គាត់​រវល់​ការងារ​ “។​​

 

“ស្លៀក​ខ្លី” ចេញ​ MV ផ្លូវ​ការ​ក្រោយ​ទុកអស់​​រយៈ​ពេល ​៣ឆ្នាំ

 

(ឈុត​មួយ​នៅ​ក្នុង​បទ “ស្លៀក​ខ្លី” )

 

យ៉ាង​ណា​​មិញ​ Seav JKS ​អះ​អាង​ថា ​​​បទ​នេះ​លោក​មិន​មាន​គោល​បំណង​រិះ​គន់​បងប្អូន​នារី​ៗ​ឡើយ​ ។ ដោយសារ​បាន​ឮ​សម្ដី​ចាស់ៗ​និយាយ​មិន​ពេញចិត្ត​នឹង​ការ​ស្លៀក​ខ្លី​របស់​នារី​មួយ​ចំនួន​ ទើប​លោក​និពន្ធ​ចេញ​ជា​បទ​នេះ​ឡើង​។ មក​ដល់​ពេល​នេះ ​លោក​និពន្ធ​បាន​៧​បទ​ហើយ​ រូមមា​ន បទ​ “ស៊ី​ក្លូ”  “សក់​ខ្លី” ជាមួយ​ ប្រុស ឡា ​ជា​ដើម​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ Seav JKS។

 

ចង់​ដឹង​បទ​” ស្លៀក​ខ្លី”​ ពីរោះ​យ៉ាង​ណា​ តោះ​ទស្សនា វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​
វីដេអូ៖ យូធូប
​ ​