សម្ដេច​តេជោ​ ហ៊ុន​ សែន រំពឹង​ រ៉េត ស៊ូហ្សាណា​​ ​ច្រៀង​​ខ្មែរ​បាន​ល្អ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Page Facebook ផ្លូវការ​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ បាន​​បង្ហោះ​សារ​ខ្លី​មួយ​ដែល​បាន​សរសើរ​ កញ្ញា រ៉េត ស៊ូហ្សាណា ថា​នាង​ច្រៀង​ភាសារ​បរទេស​បាន​ល្អ​ ព្រម​ជាមួយ​ក្ដី​​រំពឹង​ទៀត​​ថា ​​នាង​នឹង​អាច​ច្រៀង​ចម្រៀង​ខ្មែរ​បាន​​ល្អ​​ដូចគ្នា។

 

ពាក្យ​សរសើរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មិន​មែន​សំដៅ​លើ ស៊ូសាណា ម្នាក់​ទេ គឺ​សម្ដេច​បាន​សរសើរ​លើ​​បេក្ខភាព​​របស់ The Voice Cambodia រដូវ​កាល​ទី​២​នេះ​ជា​ច្រើន​រូប​ទៀត។ យ៉ាង​ណា សម្រាប់​ បេក្ខ​នារី​វ័យ ១៦​ឆ្នាំ​រូប​នេះ គឺ​សម្ដេច​រំពឹង​លើ​ការ​ប្រើ​ភាសា​ខ្មែរ​របស់​នាង​សម្រាប់​ការ​ច្រៀង​ថែម​ទៀត ក្រៅ​ពី​ការ​សរសើរជា​ទូទៅ​លើ​ទេពកោសល្យ​របស់​នាង​។

 

សម្ដេច​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា “ចៅ​ស្រី​មួយ​នេះ​​ ច្រៀង​បាន​ល្អ​ណាស់​ សម្រាប់​ចម្រៀង​បរទេស​ សង្ឃឹម​ថា​​នាង​អាច​ច្រៀង​ចម្រៀង​ខ្មែរ​បាន​​ល្អ​ថែម​ទៀត”។

 

សម្ដេច​តេជោ​ ហ៊ុន​ សែន រំពឹង​ រ៉េត ស៊ូហ្សាណា​​ ​ច្រៀង​​ខ្មែរ​បាន​ល្អ

 

កញ្ញា រ៉េត ស៊ូហ្សាណា ជា​បេក្ខនារី​របស់​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Cambodia រដូវ​កាល​ទី​២ ដែល​​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​សម្រាប់​ការ​ច្រៀង​ភាសា​បរទេស​ ចំណែក​ឯ​​វីដេអូ​​បង្ហាញ​ខ្លួន​ក្នុង​​វគ្គ​គោះ​ប៊ូតុង (Blind Audition) ដែល​ ហ្សាណា លើក​យក​បទ​ “Power of Love” យក​មក​បក​ស្រាយ​នោះ​មាន​អ្នក​ទស្សនា​ជាង ៣​លាន​នាក់​ហើយ៕

 

វីដេអូ​​បង្ហាញ​ខ្លួន​ក្នុង​​វគ្គ Blind Audition ដែល​មាន​អ្នក​ទស្សនា​ជាង ៣​លាន​នាក់៖

 

 

អត្ថបទ៖ SAMEDY