ឈរ ដើរ អង្គុយ យូរៗពេក ប្រយ័ត្នមានផលប៉ះពាល់ដល់ឆ្អឹងខ្នង!

ជម្ងឺឆ្អឹងខ្នងចុះខ្សោយ ភាគច្រើនគឺឡើងពីកត្តាចម្បង 2 ដូចជា

១. ការធ្វើសកម្មភាពក្នុងជីវិតប្រចាំថ្ងៃ
ប្រសិនបើអ្នកជម្ងឺធ្វើសកម្មភាពយ៉ាងច្រើនទាក់ទងទៅនឹងឆ្អឹងខ្នង វានឹងធ្វើឲ្យឆ្អឹងខ្នងចុះខ្សោយ នឹងងាយទ្រុឌទ្រោម។
២. អាយុដែលកាន់តែច្រើនឡើងៗ
នៅពេលដែលអាយុកាន់តែច្រើនឡើង ឆ្អឹងរបស់យើងក៏ទ្រុឌទ្រោមទៅតាមនោះ ជាពិសេសគឺឆ្អឹងខ្នងតែម្តង។

អាការនៃជម្ងឺឆ្អឹងខ្នងចុះខ្សោយ
១. នៅពេលមានអាការឆ្អឹងខ្នងចុះខ្សោយ
វានឹងបណ្តាលឲ្យឆ្អឹងខ្នងមិនអាចទ្រទ្រង់ទម្ងន់នៃរាងកាយបាន ។ អាការដំបូងដែលកើតឡើងគឺនឹងធ្វើឲ្យមានអារម្មណ៍ចុកខ្នង ដែលបណ្តាលមកពីសកម្មភាពផ្សេងៗដូចជា ការឈរយូរ អង្គុយយូរ ឬដើរច្រើន ហើយវានឹងកាន់តែឈឺចុកចាប់ថែមទៀត ទៅតាមកម្រិតនៃការទ្រុឌទ្រោមរបស់ឆ្អឹង។

២. អាការដែលកើតឡើងដោយសារមានការសង្កត់ទៅលើបរិវេណសរសៃប្រសាទក្នុងខួរឆ្អឹងខ្នង
វានឹងបណ្តាលឲ្យមានអាការចុកខ្នង មានអាការឈឺចុកចាប់ពីខ្នងចុះមកដល់ជើង និងមានអាការស្ពឹក រួមទាំងអស់កម្លាំងទៀតផង៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • ឈរ ដើរ អង្គុយ យូរៗពេក ប្រយ័ត្នមានផលប៉ះពាល់ដល់ឆ្អឹងខ្នង!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:សុខភាព
Tags: