ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»

6 Videos


ថ្មីៗនេះតារាចម្រៀងលេចធ្លោក្នុងក្រុម 4Minute នាង HyunA បានបង្ហាញខ្លួននៅក្នុងកម្មវិធី «Same Bed, Different Dreams» របស់ស្ថានីយទូរទស្សន៍ SBS ដោយបានបង្ហើបអាថ៌កំបាំងដ៏ធំមួយរបស់នាងដែលបានធ្វើឲ្យអ្នកទស្សនាផ្ទាល់នៅក្នុងស្ទូតឌីយោទាំងអស់ហួសចិត្តមិនស្ទើរ ។

ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»

នៅក្នុងកម្មវិធី «Same Bed, Different Dreams» នេះតម្រូវឲ្យតារាចម្រៀង HyunA ក៏ដូចជាភ្ញៀវកិត្តិយសឯទៀតស្ដាប់ពីការរៀបរាប់របស់ម្ដាយដែលតែងតែព្រួយបានរម្ភចំពោះការស្លៀកពាក់របស់កូនស្រី ។ បន្ទាប់ពីបានស្ដាប់ការរៀបរាប់នេះចប់ហើយ HyunA បាននិយាយទៅកាន់កម្មវិធីទាំងអស់សំណើចថា «ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាជឿឬអត់ទេ ប៉ុន្តែសម្រាប់ខ្ញុំគឺមិនចង់ស្លៀកពាក់ខោអាវណាធម្មតាៗ(ខោអាវមិនសិចស៊ី)ឡើយ នេះគឺជាគោលការណ៍ផ្ទាល់របស់ខ្ញុំ ដូចនេះហើយរាល់ពេលដែលខ្ញុំជ្រើសរើសសម្លៀកបំពាក់ធម្មតាគឺខ្ញុំតែងតែគិតពីពេលវេលា និង ទីកន្លែងនោះឲ្យបានច្បាស់លាស់សិន» ។

ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»

គួរបញ្ជាក់ដែរថាសម្រាប់សម្ដីរបស់តារាចម្រៀងចូលចិត្តភាពសិចស៊ីខាងលើនេះ គឺបានក្លាយជាប្រធានបទថ្មីមួយទៀតសម្រាប់អ្នកគាំទ្រគិតពិចារណា ចុះចំពោះប្រិយមិត្ត«ប្រជាប្រិយ» វិញតើយល់យ៉ាងណាដែរចំពោះសម្ដីនេះ ? (ប្រភព៖ អលខេប៉ប) កុសល

ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»
ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»
ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»
ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»
ហួសចិត្ត​! ពេលឮ​ស្រី​ស្អាត HyunA និយាយថា «​ខ្ញុំ​មិន​ចូលចិត្ត​ស្លៀក​ខោអាវ​…?»

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត