លោកស្រីAngelina Jolieក្លាយជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាលាសេដ្ឋកិច្ចអង់គ្លេស

BBC​៖ ​តារាសម្តែង​លោកស្រី​Angelina​ Jolie ​បានចូលរូម​ នៅសាលា​សេដ្ឋកិច្ច​មួយ​ របស់អង់គ្លេស​ដែលដើរតួជាសាស្ត្រាចារ្យជាន់ខ្ពស់​ នៅក្នុងការ​បើក​នូវ​មុខវិជ្ជា​ជាន់ខ្ពស់​ថ្មីមួយ​។ ​សាលា​សេដ្ឋកិច្ច​អង់គ្លេស ​ដំណើរការឡើង ​វាជា​មជ្ឈមណ្ឌល​សម្រាប់ស្ត្រី​,សន្តិភាពនិងសន្តិសុខ​ ហើយការបើក​ដំណើរការ​សាលានេះ​តាំងពីឆ្នាំមុនមកម្លេះ​ដោយលោកស្រី​ Jolie​និង លោក Lord William​ Hague​។ ​កំពូលតារាសប្បុរស​និង លោក Lord William ​Hague​ ជា​ស្ថាបនិក​ដែល​ផ្តួចផ្តើម​ជាសកល​ដើម្បី​ដោះស្រាយ ​អំពើ​ហិង្សា​ផ្លូវភេទ​លើស្ត្រី​ក្នុងតំបន់​ដែលមាន​ជម្លោះ ​តាំង​ពី​ឆ្នាំ​២០១២​មកម្លេះ​។​ការ​បើក​ឱ្យមាន​សាលា​សេដ្ឋកិច្ច​នេះ ​បន្ទាប់ពីកំពូលតារា​ស្រីរូបនេះ​បានដឹកនាំខ្សែភាព ​យន្តដែលមានចំណងជើងថា​ In the Land of Blood and Honey​ ដែលនិយាយអំពីសង្គ្រាម ​Bosnian​ កាលពីឆ្នាំ១៩៩២- ១៩៩៥​ ហើយក្នុងសង្គ្រាមនោះត្រូវបានគេជឿថាស្ត្រី ​២០.០០០ នាក់​ បាន​ត្រូវ​បាន​គេ​ចាប់​រំលោភ​។ ​ដូចនេះហើយ​ បានជាលោកស្រី ​ខិតខំធ្វើយ៉ាងណា ​ដើម្បីឱ្យ​ ស្រ្តី​លើពិភពលោក​អាចរួចផុតពីការរំលោភ​បំពានផ្លូវភេទ​៕​

លោកស្រីAngelina Jolieក្លាយជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាលាសេដ្ឋកិច្ចអង់គ្លេស

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ BBC News