វិធី​កម្ចាត់​ក្អែល ឬ ស្នឹម​ពី​កំសៀវ​ទឹក

១ – ដំបូងត្រូវយកកំសៀវទឹកដែលមិនមានទឹកដាក់កម្តៅលើចង្ក្រានមួយសន្ទុះមុនពេលចេញចំហាយទឹកពីក្នុងកំសៀវ ត្រូវប្រញាប់យកចេញពីចង្ក្រាន រួចហើយដាក់ត្រាំនៅក្នុងទឹកធម្មតា ប៉ុន្តែកុំឱ្យមានទឹកជ្រាបចូលក្នុងកំសៀវឡើយ ។ ដោយសារតែការរីកប៉ោងរវាងលោហធាតុដូចជាសំណឬដែកជាដើមជាមួយនឹងក្អែលឬស្នឹមមានគម្លាតខុសគ្នានោះ ទើបក្រោយពេលដែលបាតកំសៀវប៉ះចំទឹកត្រជាក់ឆាប់បង្រួមហើយក្អែលឬស្នឹមដ៏ក្រាស់ឃ្មឹកនោះក៏បែកប្រេះក្លាយជាបន្ទះកម្ទេចកម្ទីខ្ទាតចេញពីបាតកំសៀវអស់ ។

២ – នៅក្នុងកំសៀវទឹកដែលផ្តុំដោយក្អែល ឬ ស្នឹម គឺមិនងាយដុសលាងឡើយ ប៉ុន្តែនៅពេលកំពុងដាំទឹកបើបានដាក់ម្សៅបេកឃីងសូដា ១ ស្លាបព្រា កាហ្វេចូលក្នុងកំសៀវ លុះប៉ុន្មាននាទីក្រោយមកក្អែល ឬ ស្នឹមអាចរបេះចេញពីកំសៀវអស់ ។

៣ – កំសៀវទឹកដែលមានជាប់ក្អែលឬស្នឹមត្រូវចាក់ទឹកចូលកន្លះកំសៀវរួចហើយយកទៅដាក់ក្លាស្សេក្នុងទូទឹកកកឱ្យកក បន្ទាប់ត្រូវក្រឡាប់បាតកំសៀវឡើងលើរួចហើយចាក់ទឹកក្តៅដាំពុះ ពីលើបាតកំសៀវវានឹងធ្វើឱ្យក្អែលឬស្នឹមជ្រុះចេញអស់ពីកំសៀវជាមិនខាន ៕

ប្រភព៖ pmhotnews

  • វិធី​កម្ចាត់​ក្អែល ឬ ស្នឹម​ពី​កំសៀវ​ទឹក已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ចំនេះដឹង
Tags: