BBC៖ ប្រាក់​ខែ​គ្រូ​តិច​ពេក​ ប្ដូរ​មុខ​របរ​ទៅ​ធ្វើ​ជា​រចោរ​

យោង​តាម​ការ​ចុះ​ផ្សាយ​នៃ​សារ​ពត៌មាន​ BBC ​របស់​អង់គ្លេស​ ដែល​បាន​ដក​ស្រង់​ពត៌មាន​ចេញ​ពី​កាសែត ​The Khmer Time ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ម្សិល​មិញ​បាន​ឱ្យ​ដឹង​​ពី​ស្ថានភាព​នៃ​ករណី​ចោរកម្ម​ប្រដាប់​អាវុធ​​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​កន្លង​ទៅ​ ដែល​មេក្លោង​​​ក្រុម​ចោរ​ប្រដាប់​អាវុធ​ជា​បុរស​ម្នាក់ ​ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​នៅ​ថ្នាក់​បឋម​សិក្សា​ផង​នោះ ​បាន​ក្លាយ​ជា​មេ​ក្រុម​ពាល​ទំ​នើង​ប្រដាប់​ដោយ​អាវុធ ​និង​រហូត​ដល់​អាច​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​ពី​​បទ​ឧក្រិដ្ឋ​កម្ម​បង្ក​ហិង្សា​ថែម​ទៀត​ ។
យោង​តាម ​The Khmer Time, ​នគរ​បាល​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​៖ លោក​ ម៉ឺង ​សារី ​អាយុ​៦២​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​លោក​បាន​ព្យាយាម​រត់​គេច​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​កន្ល​ង​មក​ ជា​មួយ​នឹង​ករណី​អំពើ​ប្លន់​ចំនួន​៣៧​ករណី ​ហើយ​លោក​សារី ​ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​ចោរ​កម្ម​ប្រដាប់​អាវុធ ​។ តាម​មន្រ្តី​នគរ​បាល​ដដែល​បាន​ឱ្យ​ដឹង​ថា​ មេក្លោង​ក្រុម​​ចោរ​ប្រដាប់​ដោយ​អាវុធ​ ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្រៀន​ម្នាក់​នេះ​ គឺ​ជា​អ្នក​មក​ពី​ខេត្ត​ព្រៃវែង ​ដែល​ត្រូវ​បាន​មន្រ្តី​នគរ​បាល​អន្តរាគម​ចាប់​បាន​ភ្លាមៗ ​បន្ទាប់​ពី​រូប​គេ​បាន​ចូល​ទៅ​ប្លន់​នៅ​ក្នុង​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​ ដោយ​បាន​កើប​ប្រាក់សុទ្ធ ​និង​គ្រឿង​អលង្ការ​ គិត​ជា​ទឹក​ប្រា​ក់​សរុប​ជាង​ ១២០,០០០ដុល្លារអាមេរិក​ ។ មន្រ្តី​នគរ​បាល​បាន​និយាយ​ថា​ នេះ​គឺ​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​ចុង​ក្រោយ​ហើយ​របស់​លោក ​ម៉ឹងសារី​ ។​លោក​អធិការ​ ជ័យ ​សេងហាន ​បាន​និយាយ​ប្រាប់​កាសែត​“កម្ពុជា​ប្រចាំ​ថ្ងៃ​” ថា៖​មេក្លោង​ចោរ​ប្រដាប់​អាវុធ​ឈ្មោះ ​ម៉ឹង សា​រី ​បាន​ជ្រើស​រើស​យក​មុខ​របរ​មួយ​ដែល​ខុស​ប្រាស​ចាក​ពី​ច្បាប់ ​ព្រោះ​តែ​របរ​ជា​គ្រូ​បង្រៀន​របស់​លោក​ទទួល​បាន​ប្រាក់​ខែ​តិច​ពេក ​មិន​អាច​ផ្គត់​ផ្គង់​ក្រពះ​ខ្លួន ​និង​គ្រួសារ​បាន ​ហើយ​លោក​អធិការ​សេង​ហាន ​បាន​ហៅ​ការ​ប្ដូរ​ទៅ​ប្រកប​របរ​ជា​ចោ​រ​នេះ​ថា​ គឺ​ជា​កា​រ​គិត​ដ៏​ល្ងង់​ខ្លៅ​បំផុត​របស់​លោក​មេចោរ ​ម៉ឹង សារី​ ៕
BBC៖ ប្រាក់​ខែ​គ្រូ​តិច​ពេក​ ប្ដូរ​មុខ​របរ​ទៅ​ធ្វើ​ជា​រចោរ​

ដោយ៖ ឈូក ស
ប្រភព៖ BBC