ថ្ងៃទី ២២ កក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និពន្ធដោយ : ខន ចំប៉ា       25-05-2016, 10:04 am         440

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ថ្ងៃទី ២២ កក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦រូបភាព៖ហ្វេសប៊ុក​សម្តេច ហ៊ុន សែន«​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ថ្ងៃអាទិត្យ នា​អាទិត្យ​ទី​៤ ខែកក្កដា រៀងរាល់​៥​ឆ្នាំ​ម្តង​»​។ នេះ​ជា​ប្រកាស​របស់ សម្តេច ហ៊ុន សែន ពី​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦  ។ បើ​ផ្អែក​តាម​ការប្រកាស​នេះ ថ្ងៃអាទិត្យ  សប្តាហ៍​ទី​៤ នៃ​ខែកក្កដា ឆ្នាំ​២០១៨ គឺ​ចំ​ថ្ងៃទី​២២ ។​

​ថ្លែង​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប AEU នៅ​ថ្ងៃទី​២៥​ខែឧសភា​នេះ សម្តេច​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ៊ីចឹង​ទេ​ត្រៀមចាំ​មើលទៅ មើល​ក្នុង​ប្រក្រតីទិន​ទៅ តើ​ថ្ងៃអាទិត្យ នា​សប្តាហ៍​ទី​៤ ឆ្នាំ​២០១៨ គឺ​ថ្ងៃ​ណា គឺ​ថ្ងៃនោះ​ហើយ​។ ខ្ញុំ​ប្រកាស​ទៅតាម​ច្បាប់​អ៊ីចឹង​...​។ ខ្ញុំ​ធ្វើទៅ​តាមច្បាប់​តើ​»​។

​សម្តេច ហ៊ុន សែន ក៏​ស្នើ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ធ្វើ​អត្តសញ្ញាណ​បណ្ណ ព​ន្លឿ​ន​ដំណើការ​ចុះឈ្មោះ​ដល់​ពលរដ្ឋ​ជាង​២​លាន​នាក់​ទៀត ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​នោះ ឲ្យ​បាន​លឿន​បំផុត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទៅ​ចុះ​បោះឆ្នោត​។

សូមស្ដាប់សំឡេង៖