ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

ការងា​រ​ផ្នែក​បច្ចេកវិទ្យា ត្រូវ​ការ​ការ​ស្រាវជ្រាវ​និង​គំនិត​អភិវឌ្ឍ​ថ្មី​​ជា​និច្ច​​។ អ្នក​ជំនាញ​ផ្នែកបច្ចេកវិទ្យា​​​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ធំៗទទួល​ការ​ឲ្យ​តម្លៃ​និង​ការ​លើក​ទឹកចិត្ត​ខ្ពស់​ជាមួយ​ការ​ទទួល​ប្រាក់​ចំណូល​ខ្ពស់​ សម្រាប់​ការ​បំពេញ​ការងារ។

 

១) លោក អៀ អ៊ុយ ​ប្រធាន​ក្រុម​ផលិត​​ហ្គេម Sabay Osja

 

ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

 

ជា​ស្ថាបនិក​ហ្គេម​ខ្មែរដែល​ល្បី​ខ្លាំង​ដល់​ប្រទេស​ជប៉ុន “Asva the Money”បាន​ប្រឡូក​ការងារ​ដំបូង​​​​ក្នុង​ឆ្នាំ ២០០៣ ​​ធ្វើ​ជា​​​ជំនួយ​ការ​ផ្នែក​គណនេយ្យ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង ​​ដោយ​ទទួល​បាន​​​តម្លៃ​ពលកម្ម​​ ១៥០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ក្នុង​ការ​ប្រកប​អាជីព​ការងារ​ដំបូង​នោះ​ លោក​​ក៏​​​ធ្វើ​ការ​ងារស្ម័គ្រ​ចិត្ត​ជា​​ជាង​ជួសជុល​កំព្យូទ័រ​នៅពេល​ទំនេរៗ ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​ឡើយ។

 

បច្ចុប្បន្ន​នេះ លោក អៀ អ៊ុយ ​​បាន​កាន់​ការងារ​ជា​អ្ន​ក​គ្រប់គ្រង​ផ្នែក​​ផលិត​ហ្គេម Sabay Osja ជាមួយ​ការ​ទទួល​បាន​ចំណូល​ច្រើន។ តែ​លោក​សុំ​មិន​បញ្ជាក់​ជាក់លាក់​ទេ។

 

២) លោក គ្រុយ វណ្ណា ម្ចាស់​ក្រុមហ៊ុន ALiEN DEV

 

ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

 

ស្ថាបនិក​ក្ដារចុច​ឆ្លាតវៃ​ដ៏​ពេញ​និយម ​​បាន​ទៅ​​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ជា​អ្នក​ដុត​នំ​​នៅ​ហាង​មួយ​ទទួល​បាន​កម្រៃ​​ ១០ ដុល្លារ​ក្នុង​មួយ​ម៉ោង​ដែល​ធ្វើការ​ពី​ម៉ោង ៥ ដល់ ៩ ព្រឹក ដោយ​មួយ​ថ្ងៃ​អាច​រក​កម្រែ​​បាន​ខ្ទង់ ៤០ ដុល្លារ។ បន្ទាប់​មក​​ក៏​ទៅ​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន Asial ប្រទេស​ជប៉ុន ក្នុង​តំណែង​ជា​​​អ្នក​បង្កើត​កម្មវិធី​ទូរសព្ទ​ដោយ​ទទួល​បាន​ប្រាក់​ខែ ៣ ០០០ដុល្លារ/ខែ។

 

​បច្ចុប្បន្ន​នេះ លោក គ្រុយ វណ្ណា ម្ចាស់​ក្រុមហ៊ុន ALiEN DEV ជា​ក្រុម​អភិវឌ្ឍ​កម្មវិធី​លើ​ទូរសព្ទ។

 

៣) ​កញ្ញា រឿន ម៉ាលីស ​អ្នក​រចនា​តួ​អង្គ​ហ្គេម​ខ្មែរ

 

ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

 

កញ្ញា​សម្បុរ​ស្រអែម ​ជំនាញ​ផ្នែក​រចនា​តួអង្គ​ហ្គេម​ខ្មែរ​ល្បី​ៗ​របស់​ក្រុម Direct Play ដូច​ជា Hungry Ob Ob, Sok and Sao’s Adventure, Chasing Zombie និង Wrath of Fighters  ជាដើម ​ជា​ការងារ​ត្រូវ​ការ​ពេល​វេលា​ច្រើន និង​អំណត់​អត់​ធ្មត់​ខ្ពស់។ ពេល​ទទួល​ការងារ​នេះ​ដំបូង ​កញ្ញា​មិន​បាន​ទទួល​ប្រាក់​ខែ​នោះ​ទេ ពោល​គឺ ស្ម័គ្រ​ចិត្ត​ព្រោះ​ជា​អ្វី​​ដែល​កញ្ញា​ស្រលាញ់​ចង់​ធ្វើ។ យ៉ាងណា ​បច្ចុប្បន្ន​នេះ​កញ្ញា​ក៏​នៅ​តែ​បន្ត​ការងារ​ជា​អ្នក​រចនា​តួអង្គ​ហ្គេម​ដដែល​ ដោយ​ទទួល​បាន​ប្រាក់​ខែ​គួរសម​ដែរ។

 

ចុច​អាន៖ បុគ្គល​បច្ចេកវិទ្យា​ល្បី​ៗ​បី​រូប​ប្រាប់​ពី​ទម្លាប់​ពេល​ទំនេរ

 

អត្ថបទ៖ រក្សា