​រោងចក្រ​ដំឡើង​ ​iPhone​ ​កាត់បន្ថយ​បុគ្គលិក​ ​៥​ ​ម៉ឺន​នាក់​

រោងចក្រ​ដំឡើង​ ​iPhone​ ​ធំ​ជាង​គេ​បំផុត​នៅ​អាស៊ី​ ​Foxconn​ ​បាន​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ប្រមាណ​ ​៥០​%​ ​ដែល​ស្មើ​ ​៥​ ​ម៉ឺន​នាក់​​។​

 

​រោងចក្រ​ដំឡើង​ ​iPhone​ ​កាត់បន្ថយ​បុគ្គលិក​ ​៥​ ​ម៉ឺន​នាក់​

 

ការ​កាត់​បន្ថយ​នេះ​ត្រូវ​ជំនួស​មក​វិញ​ដោយ​គ្រឿង​យន្ត​ស្វ័យប្រវត្ត​ ​សម្រាប់​ប្រតិបត្តិការ​ក្នុង​សង្វាក់​ផលិតកម្ម​របស់​រោង​ចក្រ​។​ ​អ្នក​នាំ​ពាក្យ​ ​Foxconn​ ​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​បែប​នេះ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ពលកម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​មួយ​ខែៗ​ ​ហើយ​មិន​មែន​មាន​តែ​ ​Foxconn​​​ ទេ​ដែល​សម្រេច​ធ្វើ​ដូច​នេះ​ ​ដោយ​មាន​រោងចក្រ​ជាង​ ​៣០​ ​ផ្សេង​ទៀត​ក៏​ធ្វើ​ដូច​នេះ​ដែរ​។​

 

​រោងចក្រ​ដំឡើង​ ​iPhone​ ​កាត់បន្ថយ​បុគ្គលិក​ ​៥​ ​ម៉ឺន​នាក់​

 

លើស​ពី​នេះ​​​ដោយ​យោង​តាម​ការស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ចិន​ ​រោងចក្រ​សហគ្រាស​ប្រមាណ​ ​៦០០​ ​ក៏​មាន​គម្រោង​ ​ប្រើ​គ្រឿង​យន្ត​ស្វ័យប្រវត្ត​ក្នុង​សង្វាក់​ផលិតកម្ម​ ​ព្រោះ​ពួក​គេ​សុទ្ធ​តែ​​​ កំពុង​ប្រឈម​ជា​មួយ​បញ្ហា​ថ្លៃ​ពលកម្ម​កម្រិត​ខ្ពស់​៕​

 

​អាន​បន្ត​ ​៖​​ ទើប​ដឹង Steve Jobs ជា idol ស្ថាបនិក​ក្តារ​ចុច​ឆ្លាត​វៃ គ្រុយ វណ្ណា

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖​ ​techinasia