​ការិយាល័យ​សង់​ដោយ​ម៉ាស៊ីន​ព្រីន​​ដំបូង​គេ​ បង្ហាញ​ខ្លួន​នៅ​ឌូបៃ

​ការិយាល័យ​សាង​សង់​ដោយ​ម៉ាស៊ីន​ព្រីន​ 3D ដំបូង​គេ​ បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ឌូបៃ​ ប្រទេស​អារ៉ាប់រួម។

 

​ការិយាល័យ​សង់​ដោយ​ម៉ាស៊ីន​ព្រីន​​ដំបូង​គេ​ បង្ហាញ​ខ្លួន​នៅ​ឌូបៃ

 

​ការិយាល័យ​​ដែល​មាន​រាង​ដូច​ជា​ទូរទស្សន៍​នេះ​មាន​ទំហំ​ ២៥០ ​ម៉ែត្រ​ការ៉េ ​ដោយ​ចំណាយ​ពេល​សាង​សង់​ត្រឹម​រយៈ​ពេល​ ១៧​ ថ្ងៃ​ ប៉ុណ្ណោះ។ ដើម្បី​សង់​ការិយាល័យ​នេះ​បាន​គេ​ត្រូវ​ការ​ម៉ាស៊ីន​ព្រីន​យក្ស​ ដែល​មាន​កម្ពស់​ ៦​ម៉ែត្រ​ ​ទទឹង​ ១២​ម៉ែត្រ និង​បណ្ដោយ​ ៣៦,៥​ម៉ែត្រ និង​ប្រើ​ប្រាស់​ស៊ីម៉ង់​លាយ​ជា​ពិសេស។

 

​ការិយាល័យ​សង់​ដោយ​ម៉ាស៊ីន​ព្រីន​​ដំបូង​គេ​ បង្ហាញ​ខ្លួន​នៅ​ឌូបៃ

 

ត្បិត​ថា​ម៉ាស៊ីន​ព្រីន​មាន​ទំហំ​ធំ​ ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដើម្បី​ត្រួត​ពិនិត្យ​ម៉ាស៊ីន​ ហើយ​មនុស្ស​​ប៉ុន្មាន​នាក់​ទៀត​រៀប​ចំ​​ខាង​​ប្រព័ន្ធ​ទឹក​-ភ្លើង និង​រចនា​ផ្នែក​ខាង​ក្នុង។ ​ការ​សង់​ដោយ​ម៉ាស៊ីន​ព្រីន​​ 3D នេះ​​មាន​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល​ ​បើ​ប្រៀប​នឹង​ការ​សាង​សង់​ដោយ​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ។

 

​ការិយាល័យ​សង់​ដោយ​ម៉ាស៊ីន​ព្រីន​​ដំបូង​គេ​ បង្ហាញ​ខ្លួន​នៅ​ឌូបៃ

 

​រដ្ឋ​មន្ត្រី​បន្ទុក​កិច្ចការ​ព្រឹទ្ធសភា​​​នៃ​ប្រទេស​អារ៉ាប់រួម​ បាន​មាន​ប្រសាសន៍​ថា​ ទីក្រុង​ឌូបៃ​ គ្រោង​នឹង​មាន​អគារ​ចំនួន​​ ២៥​% សាង​សង់​ដោយ​​ម៉ាស៊ីន​​ព្រីន​ 3D ​ នៅ​ត្រឹម​ឆ្នាំ​ ២០៣០៕​​​​​​​​​

 

​ការិយាល័យ​សង់​ដោយ​ម៉ាស៊ីន​ព្រីន​​ដំបូង​គេ​ បង្ហាញ​ខ្លួន​នៅ​ឌូបៃ

 

​ការិយាល័យ​សង់​ដោយ​ម៉ាស៊ីន​ព្រីន​​ដំបូង​គេ​ បង្ហាញ​ខ្លួន​នៅ​ឌូបៃ

 

ចុច​អាន៖ ​ចិន​ បង្ហាញ​ឡាន​ក្រុង​អនាគត​ បញ្ចៀសការ​កក​ស្ទះ​បាន​យ៉ាង​អេម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​​ប្រភព៖ Engadget