​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

ប្ដី​ប្រពន្ធ​ជន​ជាតិ​វៀតណាម​​មួយ​គូ​​​ ត្រូវ​បាន​ប៉ូលិស​ថៃ​ឃាត់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​​នៅ​ក្នុង​ខេត្ត​ Saraburi ​ប្រទេស​ថៃ បន្ទាប់​ពី​​ផលិត​ទឹក​​ក្រូច​​ក្លែង​ក្លាយ​សម្រាប់​លក់។
 

​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

 

តាម​សារព័ត៌មាន Bangkok Coconuts ប្ដី​ប្រពន្ធ​ជា​អ្នក​លក់​ដូរ​​ខាង​លើ ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ក្នុង​សង្កាត់​ Muaklek  ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​​ច្រក​ទឹក​ក្រូច​ក្លែង​ក្លាយ​ក្នុង​ដប​សម្រាប់​លក់។

 

តាម​របាយការណ៍​ប៉ូលិស​អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា ទឹក​ក្រូច​ក្លែង​ក្លាយ​ខាង​លើ​​បាន​​ផ្សំ​ពី​ទឹក​​​​​រ៉ូប៊ីណេ​ មេ​ស្ករ និង​សារធាតុ​​​​​ធ្វើ​ឲ្យ​មាន​ពណ៌​ទឹក​ក្រូច។

 

​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

 

បើ​តាម​​​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​អាជ្ញាធរ​ថៃ ប្ដី​ប្រពន្ធ​​​វៀតណាម​ទាំង​ពីរ​នាក់​បាន​លក់​​ទឹក​ក្រូច​ក្លែង​ក្លាយ​​ខាង​លើ​ក្នុង​មួយ​ដប​​ថ្លៃ​២០​បាត (០,៥៦​ដុល្លារ) ។ ចំណែក​ផ្លែ​ក្រូច​ពិត​ៗ​​​មួយ​ចំនួន​នៅ​ក្នុង​កន្ត្រក​របស់​ពួក​គេ​ គឺ​សម្រាប់​តែ​តាំង​លំអ​រទេះ​រុញ​លក់​​ប៉ុណ្ណោះ។

 

ក្រោយ​​​ការ​ឃាត់​ខ្លួន​​អ្នក​​ផលិត​និង​លក់​ទឹក​ក្រូច​​ក្លែង​ក្លាយ​ខាង​លើ ការិយាល័យ​រដ្ឋបាល​​ចំណី​អាហារ​និង​​ឱសថ​នៃ​ប្រទេស​ថៃ (FDA) បាន​ប្រមូល​គំរូ​​ទឹក​ក្រូច​​ដប​ជា​ច្រើន​មក​ពិនិត្យ​ និង​ស្នើ​​ឲ្យ​អ្នក​ទិញ​ទំនិញ​​ថៃ​ទាំង​អស់​ពិនិត្យ​មើល​សំបក​ផលិត​ផល​ដប​ដែល​មាន​ការ​បញ្ជាក់​ត្រឹម​ត្រូវ​ពី FDA ថៃ។ FDA បាន​​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ទិញ​​ទឹក​​​ផ្លែ​ឈើ​ ឬ​ទឹក​​ក្រូច​តាម​​ដង​ផ្លូវ អ្នក​ទិញ​គួរ​​សម្គាល់​​មើល​​របៀប​​ធ្វើ​ទឹក​ក្រូច​របស់​ពួក​គេ​​ផង​ដែរ៕

 

​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​
 
​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​
 
​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​
 
​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

 
ចុចអាន៖  គ្រឿង​សម្អាង​ពាក់​កណ្ដាល​នៅ​វៀតណាម​ជា​​ផលិតផល​​ក្លែងក្លាយ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokcoconuts​​​​​​​​​​​​​