លេង​ត្រឹម​មួយ​រដូវកាល ​Man Utd ​ហ៊ាន​ឲ្យ​ Zlatan Ibrahimovic​ ៣៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​

កាសែត Telegraaf របស់ហុឡង់ដ៍បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែឧសភាម្សិលមិញនេះថា Zlatan Ibrahimovic អាចនឹងខ្លាចជាកីឡាកររបស់ Manchester United នារដូវកាលក្រោយនេះ ហើយក្នុងនោះកីឡាកររូបនេះក៏អាចមានលទ្ធភាពក្លាយជាជំនួយការគ្រូបង្វឹករបស់ក្លឹប នៅពេលដែលរូបគេចូលនិវត្តន៍ដែរ។

ទន្ទឹមគ្នានោះ Manchester United បានរាយការណ៍មកថា ក្លឹបបានផ្ដល់កុងត្រារយៈពេល១ឆ្នាំដល់ Zlatan Ibrahimovic ហើយក្នុងនោះក៏មានជាជម្រើសសម្រាប់បន្តទៅរដូវកាលទីពីរផងដែរ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ អាចយកមកចូលរួមលេងជាមួយក្រុមបិសាចក្រហម ដោយមិនចាំបាច់ចំណាយលុយទិញ តែក្លឹបត្រូវចំណាយលើប្រាក់ពលកម្ម ដោយក្នុងនោះមានដំណឹងមកថា Man Utd ផ្ដល់តម្លៃកុងត្រាសរុបជាមួយទឹកប្រាក់បន្ថែមចំនួន៨លានផោន ដល់ Zlatanប្រសិនបើរូបគេចាកចេញពីក្លឹប ក្រោយពេលលេងបានមួយរដូវកាល។

តាមរយៈនេះគឺបានន័យថា Zlatan Ibrahimovic អាចទទួលបានប្រាក់ពលកម្មក្នុងមួយសប្ដាហ៍ប្រហែល២៥ម៉ឺនដុល្លារ គឺវាតិចជាងកាលនៅ PSG តែបន្តិចប៉ុណ្ណោះ តែក្នុងករណីដែលកីឡាកររូបនេះចាកចេញពី Man Utd ក្រោយពេលលេងបានមួយរដូវកាល ទឹកប្រាក់ដែលរូបគេទទួលបានក្នុងមួយសប្ដាហ៍ បូករួមជាមួយទឹកប្រាក់បន្ថែមអាចកើនឡើងដល់៣៩ម៉ឺនផោនឯណោះ។

លេង​ត្រឹម​មួយ​រដូវកាល ​Man Utd ​ហ៊ាន​ឲ្យ​ Zlatan Ibrahimovic​ ៣៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​ លេង​ត្រឹម​មួយ​រដូវកាល ​Man Utd ​ហ៊ាន​ឲ្យ​ Zlatan Ibrahimovic​ ៣៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • លេង​ត្រឹម​មួយ​រដូវកាល ​Man Utd ​ហ៊ាន​ឲ្យ​ Zlatan Ibrahimovic​ ៣៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កីឡា  ព័ត៌មាន
Tags: