​បាល់ទះ​​ Leo Cup Division A ​បែង​ចែក​ពូល​រួចរាល់​ម្សិល​មិញ

​​បាល់ទះ​ក្របខ័ណ្ឌ​កំពូល​​ Division A ​​ត្រូវ​បាន​បែង​ចែក​ពូល​រួច​រាល់​ហើយ​ កាល​ពី​ម្សិល​មិញ​ ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គាវើល ដែល​កម្មវិធី​ប្រកួត​​បាល់ទះ​កម្រិត​​ខ្ពស់​ប្រចាំ​​​កម្ពុជា​មួយ​នេះ​ នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី១៤ ​ដល់​ ១៩ ​ខែ​មិថុនា ឆ្នាំ​២០១៦។ ​​ការប្រកួត​នេះ​នឹង​​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ My TV។

 ​បាល់ទះ​​ Leo Cup Division A ​បែង​ចែក​ពូល​រួចរាល់​ម្សិល​មិញ​​លោក បឹង​ គឹម​តោ

 

​​ក្នុងសន្និសីទ​កាសែត​​​ចាប់​ពូល​​លោក បឹង​ គឹម​តោ​ ​អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​បាល់ទះ​​​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា គ្រប់​កីឡាករ​ និង​គ្រូ​បង្វឹក​​​គ្រប់​​ក្រុម​​ត្រូវ​ស្ដាប់​គណៈកម្មការ​​បច្ចេកទេស កុំ​ចង់​ឈ្នះ​ដោយ​ប្រព្រឹត្ត​ខុស​​នឹង​បទបញ្ជា​នៃ​ការប្រកួត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ត្រូវ​គោរព​គោលការណ៍​បច្ចេកទេស ដែល​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ចែង។

 

តារាង​បែង​ចែក​ពូល

​​ពូល​ A

ពូល B

.រ​

ឈ្មោះ​ក្រុម​

.រ​

ឈ្មោះ​ក្រុម​

១​

លេខ ១ ​Division B

១​

ក្រសួង​មហាផ្ទៃ​

កង​ពល​ធំ​អន្តរាគមន៍​លេខ ៣

២​

ក្រុម​វិសាខា​

៣​

សាលា​ខេត្ត​កំពង់​ចាម​

លេខ ២Division B

៤​

ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស​

៤​

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​

 

 

សម្រាប់​ការ​ប្រកួត​បាល់ទះ​​​ក្របខ័ណ្ឌ​ B (Division B ) ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​ នឹង​ចាប់​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី៥ ​ដល់​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៦​នៅ​​វិមាន​ពហុកីឡដ្ឋាន​ជាតិ​៕

 

​បាល់ទះ​​ Leo Cup Division A ​បែង​ចែក​ពូល​រួចរាល់​ម្សិល​មិញ

 

​បាល់ទះ​​ Leo Cup Division A ​បែង​ចែក​ពូល​រួចរាល់​ម្សិល​មិញ

 

​បាល់ទះ​​ Leo Cup Division A ​បែង​ចែក​ពូល​រួចរាល់​ម្សិល​មិញ

 

​បាល់ទះ​​ Leo Cup Division A ​បែង​ចែក​ពូល​រួចរាល់​ម្សិល​មិញ

 

​បាល់ទះ​​ Leo Cup Division A ​បែង​ចែក​ពូល​រួចរាល់​ម្សិល​មិញ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា