Giggs ត្រូវ Man Utd ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​២១ឆ្នាំ

វីរបុរស​របស់​ក្លឹប​លោក Ryan Giggs ត្រូវ Manchester United ផ្ដល់​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​កីឡាករ​ឈុត យុវជន​អាយុ​ក្រោម​២១ឆ្នាំ។

 

Giggs ត្រូវ Man Utd ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​២១ឆ្នាំ

 

ការ​ផ្ដល់​តួនាទី​ថ្មី​ដល់​អតីត​កីឡាករ​វ័យ៤២​រូបនេះ​ក្រោយ​ពី United ត្រៀម​តែង​តាំង​លោក Jose Mourinho ជំនួស​អ្នក​ចាត់ការ​ទូទៅ​ចាស់ Louis van Gaal ដែល​ត្រូវ​ក្លឹប​បញ្ចប់​កុងត្រា។ យ៉ាងណា​ក៏ដោយ Ryan Giggs នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា ខ្លួន​នឹង​ទៅ​ដឹក​នាំ​ឈុត​យុវជន​ឬ​អត់​នៅ​ឡើយ​ទេ។

 

មូល​ហេតុ​ដែល Manchester United ចង់​ឲ្យ Giggs ទៅ​ដឹកនាំ U-២១ វិញ​គឺ​ដោយ​សារ​អ្នកចាត់ការ​បច្ចុប្បន្ន លោក Warren Joyce គ្រោង​ចាក​ចេញ​ទៅ​កាន់ Ewood Park ទឹកដី​របស់ Blackburn Rover ដើម្បី​កាន់​ការងារ នៅ​ទីនោះ​ហើយ​ក្លឹប​មើល​ឃើញ​ថា Ryan Giggs ធ្លាប់​មាន​បទពិសោធន៍​ជាង២ឆ្នាំ ជា​ជំនួយការ លោក David Moyes និង Van Gaal៕

 

Giggs ត្រូវ Man Utd ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​២១ឆ្នាំ

 

Giggs ត្រូវ Man Utd ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​២១ឆ្នាំ

 

Giggs ត្រូវ Man Utd ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​២១ឆ្នាំ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun