​Apple ទទួល​បាន​សិទ្ធ​ប៉ាតង់​ថ្មី​ ដែល​ប្រើ​ទូរសព្ទ​ធ្វើ​ជា​សោ​ឡាន

​​​​​​​​​​​ក្រុមហ៊ុន​ Apple ទទួល​បាន​សិទ្ធ​ប្រើ​ប្រាស់​ប៉ាតង់​ថ្មី​មួយ​ ដែល​​​ពាក់ព័ន្ធ​នឹង​​ ទូរសព្ទ​​រួម​​ទាំង​រថយន្ត​ផង​ដែរ។

 

​Apple ទទួល​បាន​សិទ្ធ​ប៉ាតង់​ថ្មី​ ដែល​ប្រើ​ទូរសព្ទ​ធ្វើ​ជា​សោ​ឡាន

 

​តាម​ការ​ពណ៌នា​របស់​ប៉ាតង់​ថ្មី​នេះ​​បង្ហាញ​ពី​ទូរសព្ទ​ដែល​​​កាន់​កាប់​ដោយ​​ម្ចាស់​យាន​យន្ត​ អាច​ធ្វើ​ការ​បញ្ជា​គ្រប់​ប្រភេទ​ទៅ​លើ​រថយន្ត​ ដូច​ជា​ ដោះ​សោ​ ឬ​ បញ្ឆេះ​ម៉ាស៊ីន​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​ ទូរសព្ទ​អាច​ផ្ទេរ​សិទ្ធ​ទៅ​ទូរសព្ទ​មួយ​ទៀត​បាន​ ​​សម្រាប់​ពេល​​មាន​​មិត្តភ័ក្ដិ​ចង់​ខ្ចី​ឡាន។​

 

​Apple ទទួល​បាន​សិទ្ធ​ប៉ាតង់​ថ្មី​ ដែល​ប្រើ​ទូរសព្ទ​ធ្វើ​ជា​សោ​ឡាន

 

ការ​ផ្ទេរ​សិទ្ធ​នេះ​ត្រូវ​បាន​ហៅ​ថា​​​ កូន​សោ​ឡាន​បណ្ដោះ​អាសន្ន។ វា​មិន​ដូច​ជា​សោ​ឡាន​ធម្មតា​ ​​ដោយ​ សោ​ឡាន​បណ្ដោះ​អាសន្ន​នេះ​ អាច​ប្រើ​បាន​ក្នុង​រយៈ​ពេល​កំណត់​មួយ​ ហើយ​អាច​ប្រើ​បាន​តែ​ចំពោះ​បុគ្គល​ណា​ ដែល​ម្ចាស់​រថយន្ត​បាន​​ផ្ទេរ​សិទ្ធ​ឲ្យ​ប៉ុណ្ណោះ។

 

​​​​គេ​រំពឹង​ថា​​បច្ចេកវិទ្យា​ហួស​ព្រំដែន​មួយ​នេះ​​ ​អាច​នឹង​បង្ហាញ​ខ្លួន​លើ​រថយន្ត​នា​ពេល​បច្ចុប្បន្ន​ ឬ​ រថយន្ត​​អនាគត​របស់​ក្រុមហ៊ុន Apple៕​​

 

ចុច​អាន៖ ​រោងចក្រ​ដំឡើង​ ​iPhone​ ​កាត់បន្ថយ​បុគ្គលិក​ ​៥​ ​ម៉ឺន​នាក់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​​ប្រភព៖ AutoEvelution