ជួប​សេះ​សង្ហា​​ជាង​គេ​លើ​លោក ល្បី​ឈ្មោះ​​ដោយ​សារ​​ Facebook​

សេះ​​​ខ្មៅ​មួយ​ក្បាល​ មក​ពី​តំបន់​ភ្នំ​ Ozark នៃ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​​​​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ជា​សេះ​​សង្ហា​ជាង​​គេ​​លើ​លោក​ ដោយ​សារ​រូប​រាង​​ស្រស់​ស្អាត​របស់​វា។

 

ជួប​សេះ​សង្ហា​​ជាង​គេ​លើ​លោក ល្បី​ឈ្មោះ​​ដោយ​សារ​​ Facebook​

បើ​តាម​សារព័ត៌មាន Daily Mail សត្វ​សេះ​ពណ៌​​ខ្មៅ​ខាង​លើ​មាន​ឈ្មោះ​ថា Frederik The Great ជា​ពូជ​សេះ​​មាន​ដើម​កំណើត​ពី​ខេត្ត Friesland នៃ​ប្រទេស​ហូឡង់។ សព្វ​ថ្ងៃ Frederik ជា​កម្មសិទ្ធិ​របស់​រោង​សេវាកម្ម​​ចិញ្ចឹម​សេះ​មួយ​​ឈ្មោះ​ Pinnacle Friesians ​​នៅ​សហរដ្ឋអាមេរិក។

 

Frederik ​ត្រូវ​បាន​គេ​បង្កើត​គណនី​ Facebook ​​​មួយ​ដែល​បង្ហោះ​ពី​រូប​ភាព​របស់​វា ដែល​​មក​ទល់​ពេល​នេះ​មាន​អ្នក Follow ជាង​១​ម៉ឺន​នាក់​ហើយ។ មនុស្ស​ជា​ច្រើន​ ជា​ពិសេស​អ្នក​​ដែល​ចូល​ចិត្ត​សេះ​ បាន​សរសើរ​ពិពណ៌នា​ថា វា​មាន​សាច់​ដុំ​ស្អាត អម​ជា​មួយ​រោម​ខ្មៅ​រលោង​ស្រិល រួម​ទាំង​សក់​ក​ក្រាស់​ឃ្មឹក ដែល​ធ្វើ​ឲ្យ​វា​មាន​រាង​ស្អាត​សង្ហា។

 

ជួប​សេះ​សង្ហា​​ជាង​គេ​លើ​លោក ល្បី​ឈ្មោះ​​ដោយ​សារ​​ Facebook​

 

អ្នក​គាំ​ទ្រ​ សេះ​​​សង្ហា Frederik ​ក៏​បាន​ប្រៀប​ប្រដូច​​រូប​​របស់​វា​ធៀប​​នឹង​តារា​ម៉ូដែល​​ប្រុស​អ៊ីតាលី​ម្នាក់​ ដែល​មាន​​​សក់​និង​រូប​រាង​សង្ហា​សិច​ស៊ី​ ដូច​Frederik​ ផង​ដែរ៕

 

ជួប​សេះ​សង្ហា​​ជាង​គេ​លើ​លោក ល្បី​ឈ្មោះ​​ដោយ​សារ​​ Facebook​
ជួប​សេះ​សង្ហា​​ជាង​គេ​លើ​លោក ល្បី​ឈ្មោះ​​ដោយ​សារ​​ Facebook​
ជួប​សេះ​សង្ហា​​ជាង​គេ​លើ​លោក ល្បី​ឈ្មោះ​​ដោយ​សារ​​ Facebook​
ជួប​សេះ​សង្ហា​​ជាង​គេ​លើ​លោក ល្បី​ឈ្មោះ​​ដោយ​សារ​​ Facebook​

ចុចអាន៖  សេះ​៥​ក្បាល​មហា​ថ្លៃ​​ មួយ​ៗ​តម្លៃ​អាច​ទិញឡាន Lamborghini រាប់​សិប​គ្រឿង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​

​​