​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

ប្ដីប្រពន្ធជនជាតិវៀតណាមមួយគូ ត្រូវបានប៉ូលិសថៃឃាត់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងខេត្ត Saraburi ប្រទេសថៃ បន្ទាប់ពីផលិតទឹកក្រូចក្លែងក្លាយសម្រាប់លក់។

​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

តាមសារព័ត៌មាន Bangkok Coconuts ប្ដីប្រពន្ធជាអ្នកលក់ដូរខាងលើ ត្រូវប៉ូលិសឃាត់ខ្លួននៅក្នុងសង្កាត់ Muaklek  ខណៈពេលដែលពួកគេកំពុងច្រកទឹកក្រូចក្លែងក្លាយក្នុងដបសម្រាប់លក់។

តាមរបាយការណ៍ប៉ូលិសអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ទឹកក្រូចក្លែងក្លាយខាងលើបានផ្សំពីទឹករ៉ូប៊ីណេ មេស្ករ និងសារធាតុធ្វើឲ្យមានពណ៌ទឹកក្រូច។

​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

បើតាមការឲ្យដឹងពីប៉ូលិសអាជ្ញាធរថៃ ប្ដីប្រពន្ធវៀតណាមទាំងពីរនាក់បានលក់ទឹកក្រូចក្លែងក្លាយខាងលើក្នុងមួយដបថ្លៃ២០បាត (០,៥៦ដុល្លារ) ។ ចំណែកផ្លែក្រូចពិតៗមួយចំនួននៅក្នុងកន្ត្រករបស់ពួកគេ គឺសម្រាប់តែតាំងលំអរទេះរុញលក់ប៉ុណ្ណោះ។

ក្រោយការឃាត់ខ្លួនអ្នកផលិតនិងលក់ទឹកក្រូចក្លែងក្លាយខាងលើ ការិយាល័យរដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃ (FDA) បានប្រមូលគំរូទឹកក្រូចដបជាច្រើនមកពិនិត្យ និងស្នើឲ្យអ្នកទិញទំនិញថៃទាំងអស់ពិនិត្យមើលសំបកផលិតផលដបដែលមានការបញ្ជាក់ត្រឹមត្រូវពី FDA ថៃ។ FDA បានបន្ថែមទៀតថា សម្រាប់ការទិញទឹកផ្លែឈើ ឬទឹកក្រូចតាមដងផ្លូវ អ្នកទិញគួរសម្គាល់មើលរបៀបធ្វើទឹកក្រូចរបស់ពួកគេផងដែរ៕

​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​ ​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ​ប្ដី​ប្រពន្ធ​​វៀតណាម​ត្រូវ​ប៉ូលិស​ឃាត់​​ខ្លួន ក្រោយ​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​លក់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: