ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

ការងារផ្នែកបច្ចេកវិទ្យា ត្រូវការការស្រាវជ្រាវនិងគំនិតអភិវឌ្ឍថ្មីជានិច្ច។ អ្នកជំនាញផ្នែកបច្ចេកវិទ្យាដែលធ្វើការឲ្យក្រុមហ៊ុនធំៗទទួលការឲ្យតម្លៃនិងការលើកទឹកចិត្តជាមួយការទទួលប្រាក់ចំណូលខ្ពស់ សម្រាប់ការបំពេញការងារ។

១) លោក អៀ អ៊ុយ ប្រធានក្រុមផលិតហ្គេម Sabay Osja

ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

ជាស្ថាបនិកហ្គេមខ្មែរដែលល្បីខ្លាំងដល់ប្រទេសជប៉ុន “Asva the Money” រូបនេះ បានប្រឡូកការងារដំបូងក្នុងឆ្នាំ ២០០៣ ធ្វើជាជំនួយការផ្នែកគណនេយ្យនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដោយទទួលបានតម្លៃពលកម្ម ១៥០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ក្នុងបទពិសោធន៍ប្រកបអាជីពការងារដំបូងនោះ លោកក៏ធ្លាប់ធ្វើការងារស្ម័គ្រចិត្តជាច្រើនឆ្នាំជាជាងជួសជុលកំព្យូទ័រនៅពេលទំនេរៗ ដោយមិនទទួលបានប្រាក់កម្រៃអ្វីឡើយ។

បច្ចុប្បន្ននេះ លោក អៀ អ៊ុយ បានកាន់ការងារជាអ្នកគ្រប់គ្រងផ្នែកផលិតហ្គេម Sabay Osja ជាមួយការទទួលបានចំណូលច្រើន។ តែលោកសុំមិនបញ្ជាក់ជាក់លាក់ទេ។

២) លោក គ្រុយ វណ្ណា ម្ចាស់ក្រុមហ៊ុន ALiEN DEV

ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

ស្ថាបនិកក្ដារចុចឆ្លាតវៃដ៏ពេញនិយម បានធ្វើជាអ្នកដុតនំនៅហាងជប៉ុនមួយនៅពេលសិក្សានៅទីនោះ ដោយទទួលបានកម្រៃ ១០ ដុល្លារក្នុងមួយម៉ោងដែលធ្វើការពីម៉ោង ៥ ដល់ ៩ ព្រឹក ដោយមួយថ្ងៃអាចរកកម្រែបានខ្ទង់ ៤០ ដុល្លារ។ បន្ទាប់មកក៏ទៅធ្វើការឱ្យក្រុមហ៊ុន Asial របស់ក្រុមហ៊ុនជប៉ុនមួយទៀត ក្នុងតំណែងជាអ្នកបង្កើតកម្មវិធីទូរសព្ទដោយទទួលបានប្រាក់ខែ ៣ ០០០ដុល្លារ/ខែ។

លោក គ្រុយ វណ្ណា បច្ចុប្បន្ននេះជាម្ចាស់ក្រុមហ៊ុន ALiEN DEV ជាក្រុមអភិវឌ្ឍកម្មវិធីលើទូរសព្ទ។

៣) កញ្ញា រឿន ម៉ាលីស អ្នករចនាតួអង្គហ្គេមខ្មែរ

ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​

កញ្ញាសម្បុរស្រអែម ជំនាញផ្នែករចនាតួអង្គហ្គេមខ្មែរល្បីៗរបស់ក្រុម Direct Play ដូចជា Hungry Ob Ob, Sok and Sao’s Adventure, Chasing Zombie និង Wrath of Fighters  ដែលជាការងារត្រូវការពេលវេលាច្រើន និងអំណត់អត់ធ្មត់ខ្ពស់។ ពេលទទួលការងារនេះដំបូង កញ្ញាមិនបានទទួលប្រាក់ខែនោះទេ ពោលគឺស្ម័គ្រចិត្តព្រោះជាអ្វីដែលកញ្ញាស្រលាញ់ចង់ធ្វើ។ យ៉ាងណា បច្ចុប្បន្ននេះកញ្ញាក៏នៅតែបន្តការងារជាអ្នករចនាតួអង្គហ្គេមដដែល ដោយទទួលបានប្រាក់ខែគួរសម៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ប្រាក់​ចំណូល អ្នក​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ស្រុក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: