សត្វតិរច្ឆាន រំលោភ​កូនស្រី​ខ្លួន​ឯង​ បាន​២០​ដង​ ត្រូវបានចាប់ខ្លួន​ ដើម្បីចាត់ការតាមច្បាប់

សត្វតិរច្ឆាន រំលោភ​កូនស្រី​ខ្លួន​ឯង​ បាន​២០​ដង​ ត្រូវបានចាប់ខ្លួន​ ដើម្បីចាត់ការតាមច្បាប់



ស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ ​បាន​កើត​ឡើង​ នៅ​ភូមិ​តា​ប៉ោ ​ឃុំ​សំឡី ​ស្រុក​កំពង់រោទិ៍ នៅ​ក្នុង​គ្រួសារ​មួយ​ ដោយសារ​ឪពុក​ចិត្ត​តិរច្ឆាន​ ចាប់​កូនស្រី​ខ្លួនឯង​រំលោភ​បាន​ចំនួន ​២០​ដង​ រហូត​កូន​ទ្រាំ​មិនបាន​និយាយ​ប្រាប់​អ៊ំ ឲ្យ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​ចាត់​បន្ត។

ហេតុការណ៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ​ដែល​រំលោភ​កូន​ឯង​នេះ​ បាន​ធ្វើឡើងកាលពី​ថ្ងៃទី​២៤ ​ខែឧសភា ​ឆ្នាំ​២០១៦​។ បើ​តាម​សមត្ថកិច្ច​ និង​អាជ្ញាធរ​ឃុំ​សំឡី​ បាន​ឲ្យ​ដឹង​ថា ឪពុក​តិរច្ឆាន​ រំលោភ​កូន​ឯង​នេះ​មានឈ្មោះ​ ឈឹម ​វ៉ាន់​នី​ មាន​អាយុ​៣៦​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ហើយការដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ​ដោយសារ​កូនស្រី​ឈ្មោះ​ យ.ស.ណ ​អាយុ​១៨​ឆ្នាំ ​មានមុខ​របប​ជា​កម្មករ​រោងចក្រ ​នៅ​ជី​ភូ ​ក្រុង​បាវិត​ ដែល​រង​ការរំលោភ​ពី​ឪពុក​ខ្លួន​ ហើយទ្រាំ​មិនបាននូវ​ទង្វើ​ដ៏​លាមក​នេះ​ បាន
រត់​ទៅ​ភ្នំពេញ ​ដើម្បី​គេច​ពី​ការ​ចាប់​រំលោភ​ពី​ឪពុក កាលពី​ថ្ងៃទី​២២​ ខែឧសភា ​ហើយ​បាន​តេ​ទូរស័ព្ទ​ប្រាប់​អ៊ំ​របស់​ខ្លួន​ថា ​បាន​ជា​ខ្លួន​រត់​មក​ភ្នំពេញ​នេះ ​ព្រោះតែ​ឪពុក​ចាប់​រំលោភ​បង្ខំ​រួមភេទ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​រាល់ពេល​ចាប់​រំលោភ​ម្តងៗ​ គឺ​ឪពុក​ខ្លួន​បាន​រក​លេះ ​ប្រើ​ឲ្យ​ម្តាយ​របស់​ខ្លួន​ឲ្យ​ទៅ​ទិញ​នេះ​ ទិញ​នោះ​នៅផ្ទះ​គេ​លក់​ចាប់ហួយ ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​ និង​ដេញ​ប្អូនៗ​ឲ្យ​ទៅតាម​ម្ដាយ​អស់ ហើយ​មិន​ឲ្យ​កូនស្រី​រងគ្រោះ​ទៅ​ណា​ទេ​ ឲ្យ​នៅ​ផ្ទះ​ពីរ​នាក់ ​រួច​ហើយមាន​ឱកាស​បង្ខំ​ចាប់​រំលោភ​តែម្តង​។ ខណៈ​ដែល​រំលោភ​ម្តងៗ ​គឺ​តែងតែ​គំរាម​មិន​ឲ្យ​ប្រាប់​ម្តាយ​ខ្លួន​នោះ​ទេ ​បើ​ហ៊ាន​ប្រាប់​នឹង​វាយ​ធ្វើបាប ​ជាក់​ជាមិនខាន​ឡើយ​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀតថា ​ដោយមាន​ការ​ប្តឹង​ពី​គ្រួសារ​រងគ្រោះ​ ទើប​នៅ​ថ្ងៃទី​២៤​ ខែឧសភា​នេះ ​អាជ្ញាធរ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ​ឃុំ​សំឡី​ ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ ​នៅផ្ទះ​ជនសង្ស័យ ​និង​បាន​កសាង​សំណុំរឿង​ ទៅ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​។ ជនសង្ស័យ​ឈ្មោះ​ ឈឹម​ វ៉ាន់​នី​ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ចាប់​រំលោភ ​កូន​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​ការ​ចាប់​រំលោភ​នោះ ​មិនបាន​ចាំ​ថ្ងៃខែ​នោះ​ទេ​។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​សាកសួរ​បន្ត ​នៅ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ សូម​បញ្ជាក់​ថា​ ជនរងគ្រោះ​រង​ការរំលោភ​ពី​ឪពុក​នេះ ​ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​៥​នាក់​ នៅ​ក្នុង​បន្ទុក​គ្រួសារ​៕