គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤​ឧសភា​ កើតឡើង​៩​លើក​ស្លាប់​៥​នាក់ ​របួសធ្ងន់-​ស្រាល​៩​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៤​ឧសភា​ កើតឡើង​៩​លើក​ស្លាប់​៥​នាក់ ​របួសធ្ងន់-​ស្រាល​៩​នាក់​



​ភ្នំពេញ ៖​ យោង​តាម​របាយការណ៍​ ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រា​ប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រ​ទេ​ស​កើតឡើង​ចំនួន​៩​លើក (​យប់ ៣​លើក​) បណ្ដាលឲ្យ​​មនុស្ស​ស្លាប់ ៥​នាក់ ( ប្រុស ) រង​របួស​ធ្ងន់ ៦​នាក់ ( ស្រី​១​នាក់ ) និង​របួសស្រាល ៣​នាក់ ( ប្រុស )។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១២​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់។​

​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាច​រណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក ( ស្លាប់ ៣​នាក់ ),​មិន​ប្រកាន់​ស្តាំ ២​លើក ( ស្លាប់ ១​នាក់ ) ,​បត់​គ្រោះថ្នាក់ ១​លើក និង​ស្រវឹង ១​លើក ( ស្លាប់ ១​នាក់ )។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍ ១២​នាក់ ( យប់ ៣​នាក់ )។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ២​លើក និង​ផ្លូវលំ ចំនួន ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ៤​លើក និង​អ្នក​ថ្មើរ​ជើង ១​លើក។​

​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀ​ត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តបន្ទាយមានជ័យ ២​លើក ស្លាប់ ១​នាក់ របួស ៣​នាក់ ( ស្រី ១​នាក់ ) ខេត្តកណ្តាល ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់ ខេត្តព្រៃវែង ១​លើក ស្លាប់ ១​នាក់ ខេត្ត​ព្រះសីហនុ ២​លើក ស្លាប់ ១​នាក់ និង​ខេត្ត​ឧត្តរមានជ័យ ១​លើក ស្លាប់ ១​នាក់។​

​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៣២៩២​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១១៥៥​គ្រឿង និង​ពិន័យ​សរុប ២១៣៧​គ្រឿង៕