លោកស្នងការ​ ប្រកាស់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ​បន្ទាប់​ពីមុខ​សញ្ញា​ចោរប្លន់ ​ត្រូវ​បាន​ដោះ​លែង​​

លោកស្នងការ​ ប្រកាស់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ​បន្ទាប់​ពីមុខ​សញ្ញា​ចោរប្លន់ ​ត្រូវ​បាន​ដោះ​លែង​​



បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ សូម​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ មានការ​ប្រុងប្រយ័ត្ន​លើ​មុខសញ្ញា​មេខ្លោង ​រៀប​គម្រោង​ប្លន់​ប្រដាប់​អាវុធ​ នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​ ដែលបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៥ ​ដែលត្រូវ​បាន​ដោះ​លេង​ ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ក្នុង​ខែឧសភា​នេះ​ ស្រាប់តែ​មានការ​ប្លន់​នៅ​ថ្ងៃទី​២៣​ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ស្រុក​ក្រឡាញ​ ខេត្តសៀមរាប​ ជាប់​នឹង​ស្រុក​ព្រះ​នេត្រ​ព្រះ ​ខេត្តបន្ទាយមានជ័យ​។​

លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែម សរសេរតាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ​របស់​លោក​ឲ្យ​​ដឹង​ទៀត​ថា ​មុ​ខ​សញ្ញា​ដែល​ត្រូវ​តុលាការ​ដោះ​លែង​មាន​ ឈ្មោះ​ ភឹង លាត ហៅ ឡោ​ត លាត ​អាយុ៤៧​ឆ្នាំ នៅ​ភូមិ ស្វាយ​ខ្មៅ ឃុំ​ពន្លី ស្រុក​ភ្នំស្រុក​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៥ ជា​មេខ្លោង​រៀប​គំរោង​ប្លន់​ប្រដាប់​អាវុធ នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ក្រោយ​ស៊ើប​អង្កេត​រយៈពេល​មួយ​ខែ​ ត្រូវ​បានចាប់ខ្លួន តែ​ត្រូវ​តុលាការខេត្ត​បន្ទាយមានជ័យ​ដោះ​លេង នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។​ ​ក្រោយពី​ជន​នេះ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន ​ស្រាប់តែ​នៅ​យប់​ថ្ងៃទី​២៣ ​ខែឧសភា ឆ្នាំ​​២០១៦​ មាន​ករណី​ប្លន់ នៅ​ស្រុក​ក្រឡា​ញ់​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​។ ដូចនេះ​ លោក​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ​ជៀសវាង​ក្រែង​មាន​អំពើ​អ្វីមួយ​កើតឡើង​។

​ក្រៅពី​មុខសញ្ញា​នេះ ​លោក​នឹង​បង្ហាញ​ពី​បក្ខពួក៤នាក់​ទៀត​ ដែល​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ មាន​ដីកាចាប់ខ្លួន​ តែ​ចាប់​មិន​ទាន់​បាន។​

ដើម្បី​បង្ការ ​និង​ទប់ស្កាត់​បទល្មើស​នានា​ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​តែង​តាមដាន​ត្រួត​ពិនិត្យ​ និង​ចាត់​ឲ្យ​កម្លាំង​នគរបាល​គ្រប់​ស្រុក-​ក្រុង​ ត្រូវ​តាមដាន​មុខសញ្ញា​ល្មើស ​ហើយ​បង្កើន​ការ​ការពារ​ខ្ពស់​ជូន​ពលរដ្ឋ​៕

លោកស្នងការ​ ប្រកាស់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ​បន្ទាប់​ពីមុខ​សញ្ញា​ចោរប្លន់ ​ត្រូវ​បាន​ដោះ​លែង​​

លោកស្នងការ​ ប្រកាស់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ​បន្ទាប់​ពីមុខ​សញ្ញា​ចោរប្លន់ ​ត្រូវ​បាន​ដោះ​លែង​​