លោក​អូបាម៉ា បញ្ចប់​​​​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​ ដោយ​ជួប​​​ពិភក្សា​​ជា​មួយ​យុវជន​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​​បារ៉ាក់​ អូបាម៉ា​កំពុង​​បញ្ចប់​​​​ដំណើរ​ទស្សនកិច្ច​​​​​បី​ថ្ងៃ​របស់​ខ្លួន​​ក្នុង​ប្រទេស​វៀតណាមនា​​ថ្ងៃ​ពុធ​នេះ​ ដោយ​​​ជួប​​សំណេះ​សំណាល​​​​ជា​មួយ យុវជន​​​ប្រហែល​៨០០​នាក់​អំពី​​ការ​ពង្រឹង​ចំណង​​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។

 

លោក​អូបាម៉ា បញ្ចប់​​​​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​ ដោយ​ជួប​​​ពិភក្សា​​ជា​មួយ​យុវជន​
 

តាម​សារព័ត៌មាន Associated Press លោក​ អូបាម៉ា​​ជា​ញឹក​ញាប់​តែង​ចូល​រួម​ក្នុង​កម្មវិធី​ សំនួរ​-ចម្លើយ​​​​ជា​មួយ​យុវជន​​​ដែល​ជា​មេ​ដឹក​នាំ​វ័យ​ក្មេង នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​​ក្រៅ​ប្រទេស​របស់​លោក។ ការ​ពិភាក្សា​​​នោះ​តែង​ផ្ដោត​សំខាន់​លើ​យុវជន​ក្រោម​អាយុ​៣៥​ឆ្នាំ​ តាម​កម្រិត​អប់​រំ​ផ្សេង​ៗ​គ្នា និង​​​កម្មវិធី​ផ្លាស់​ប្ដូរ​ចំណេះ​ដឹង​វប្បធម៌។

 

បន្ទាប់​ពី​ជំនួប​ពិភាក្សា​ខាង​លើ​រួច​រាល់ លោក​អូបាម៉ា​​​ នឹង​ធ្វើ​ដំណើរ​​​​ទៅ​កាន់​ប្រទេស​ជប៉ុន​តាម​កាល​វិភាគ​របស់​លោក ដែល​នឹង​​ត្រូវ​ទៅ​​ទស្សនកិច្ច​នៅ​ទី​ក្រុង​ ហ៊ីរ៉ូស៊ីម៉ា ដែល​ជា​លើក​ដំបូង​នៃ​ប្រធានាធិបតី​​កំពុង​កាន់​ដំណែង​របស់​សហរដ្ឋអាមេរិក​​ ចាប់​តាំង​ពី​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​។

 

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក៏​មាន​គម្រោង​​ជួប​​​ជា​មួយ​​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ​នា​ថ្ងៃ​ពុធ​ក្រោយ​ផង​ដែរ៕

ចុចអាន៖  លោក​អូបាម៉ា ដោះ​ចិញ្ចៀន​ចេញ​ ពេល​​​​​ចាប់​ដៃ​ជា​មួយ​ប្រជាជន​នៅ​វៀតណាម​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ abcnews​​​​​​​​​​​