Be​ my​ marry​ Christmas​ ចម្រៀងកម្សាន្តអារម្មណ៍ដ៏​រីករាយពីតារាចម្រៀងរូបស្រស់​ ​Taecyeon ​​

LOL ​នេះ​ច្បាស់​ជា​បទ​ចម្រៀង​បុណ្យ​ណូអែល​ដែល​ល្អ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ Taecyeon របស់​ក្រុម​ 2PM​ បាន​ចេញ​ផ្សាយ​បទ​ចម្រៀង​ដ៏​គួរ​អោយ​ស្រលាញ់​របស់​គាត់​ ហើយ​វា​គួរ​អោយ​អស់​សំណើច​បំផុត​។

នេះ​គឺជា​បទ​ចម្រៀង​មួយ​ ដែល​អ្នក​ពិត​ជា​ចង់​ឮ​ ពី​ថ្ងៃ​ឈប់​សម្រាក​នៅ​ឆ្នាំ​នេះ​។ “Be​ my​ marry​ Christmas​” គឺជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​របស់​គាត់​ដែេលមាន​ឈ្មោះ​ថា ​ ‘Ok-cat’s Lonely Christmas Event’ ដែល​គាត់​តែងតែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​ 2013​ មក​។

ខាង​ផលិត​កម្ម​ JYP Entertainment បាន​ថ្លែង​ថា​ “ការ​ច្រៀង​ចម្រៀង​បែប​នេះ​គឺ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​ស្រឡាញ់​គាត់​ដោយ​គ្មាន​ការ​ផ្លាស់​ ប្តូរ​ហើយ​គាត់​បាន​បង្កើត​បទ​ចម្រៀង​នេះ​ដោយ​ខ្លួន​គាត់​ផ្ទាល់​ទោះ​បី​ជា​គាត់​មាន​ការ​មមាញឹក​យ៉ាង​ណា​ក៏​ដោយ»​៕

តោះស្តាប់បទចម្រៀងរបស់តារាចម្រៀងរូបស្រស់​​ Taecyeon​ ទាំងអស់គ្នា


  • Be​ my​ marry​ Christmas​ ចម្រៀងកម្សាន្តអារម្មណ៍ដ៏​រីករាយពីតារាចម្រៀងរូបស្រស់​ ​Taecyeon ​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កីឡា
Tags: