ការ​នាំ​ចេញ​ឱសថ​របស់​កូរ៉េ​ខាងត្បូង​ជាប់​កំណត់​ត្រា​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​2,3​ប៊ី​លាន​ដុល្លារ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ការ​នាំ​ចេញ​ឱសថ​របស់​កូរ៉េ​ខាងត្បូង​មានការ​កើនឡើង​ខ្ពស់ ក្រោម​ទឹកប្រាក់​ចំនួន​២,៣​ប៊ី​លាន​កាលពី​ឆ្នាំ​មុន ទោះបីជា​ការ​នាំ​ចេញ​ទំនិញ​ទូទៅ​បាន​ធ្លាក់​ចុះ​ក្តី ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ។

ការ​កើនឡើង​នេះ​មាន​អត្រា​២៨,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្តល់​ដោយ​សមាគម​ផលិតផល​ឱសថ​កូរ៉េ​ខាងត្បូង ។

ជាមួយ​គ្នា​នេះ មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ធំ​ជាងគេ​ទី​៤​នេះ បាន​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​សរុប​ក្នុង​អត្រា​៨% កាលពី​ឆ្នាំ​២០១៥ ។ ចំណែក​ការ​នាំ​ចេញ​ឱសថ​បាន​ធ្លាក់​ចុះ​១,៨% ស្មើនឹង​៥,១​ប៊ី​លាន​កាលពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ឱសថ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ប្រសើរ​ឡើង ។

លោក Cho Young-tae អ្នក​ស្រាវជ្រាវ​ស្ថិតិ​សេវាកម្ម​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ៖ « កាលពី​ពេល​ថ្មី​ៗ​នេះ ការ​នាំ​ចេញ​ឱសថ​ក្នុងស្រុក​កំពុង​តែ​បន្ត​កើនឡើង បើ​ទោះបីជា​ពា​ណិ​ជ្ច​កម្ម​សរុប​មានដំណើរ​ការ​យ៉ាង​ត្រដាបត្រដួស​ក្តី » ។

« ឱនភាព​ពាណិជ្ជកម្ម​ឱសថ​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចេញ​បាន​កើនឡើង ចំណែកឯ​ការ​នាំ​ចូល​វិញ​ក៏​បាន​ធ្លាក់​ចុះ​ខ្សោយ​ផង​ដែរ » ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Cho Young-tae ។

លោក​បាន​លើក​ឡើង​ថា ៖ « កូរ៉េ​ខាងត្បូង​កំពុង​តែ​ពង្រីក​វិសាលភាព​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ចិន និង​ជប៉ុន ហើយ​វា​ជា​ពេល​ដែល​កូរ៉េ​ខាងត្បូង​ត្រូវ​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដែល​ជាទី​ផ្សារ​ឱសថ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក » ៕