Liverpool បំពេញការចុះហត្ថលេខា Loris Karius ពីក្លិប Mainz

ក្លិប Liverpool បានបំពេញការចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Loris Karius ពី Mainz ដែលជាអតីតក្លិបរបស់លោក Jurgen Klopp ក្នុងតម្លៃខ្លួន៤,៧ (ស្មើនឹង៦,៨លានដុល្លារអាមេរិក)។

លោក Klopp ចង់បានអ្នកចាំទីវ័យ២២ឆ្នាំរូបនេះ បង្កើនការប្រជែងជាមួយនឹង Simon Mignolet នៅរដូវកាលក្រោយ។ Karius ដែលបានចំណាយពេលជាមួយនឹងក្លិប Manchester City ក្នុងនាមជាកីឡាករយុវជននោះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំនៅកីឡដ្ឋាន Anfield ហើយនិងត្រូវពាក់អាវលេខមួយ ខណៈដែល Mignolet រីករាយក្នុងការរក្សាការពាក់អាវលេខ២២នាពេលបច្ចុប្បន្នរបស់គេ។ អ្នកចាំទីអន្តរជាតិអាល្លឺម៉ង់រូបនេះគឺជាកីឡាករចំណូលថ្មីទី៣របស់លោក Klopp បើគិតចាប់តាំងពីចូលកាន់តំណែងកាលពីខែតុលា ក្រោយពីបំពេញការចុះហត្ថេលខាជាមួយនឹងខ្សែការពារ Joel Matip ពីក្លិប Schalke កាលីខែមករា និងខ្សែបម្រើ Marko Grujic របស់ក្លិប Red Star Belgrade ដើម្បីចូលរួមនៅរដូវក្តៅនេះ។

Karius បានប្រាប់គេហទំព័រ liverpoolfc.com ថា៖ «វាជាអារម្មណ៍ដ៏រីករាយមួយ ហើយវាជាកិត្តិយសមួយក្នុងការលេងឲ្យក្លិបដ៏ធំបែបនេះ។ ខ្ញុំដឹងរឿងជាច្រើនអំពីក្លិបនេះពីការមើលពួកគេតាមរយៈកញ្ចក់ទូរទស្សន៍។ ខ្ញុំប្រវត្តិ និងកីឡាករដែលលេងក្នុងក្លិបនេះ។ វាមានរឿងជាច្រើនក្នុងខួរក្បាលរបស់ខ្ញុំ នៅពេលដែលខ្ញុំគិតដល់ក្លិបនេះ»។ ក្រោយពីបានធ្វើការបង្ហាញខ្លួន៣៤លើកក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន ការការពារមិនឲ្យមានគ្រាប់បាល់បញ្ចូលទីដើម្បីជួយឲ្យក្រុម Mainz បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ Karius ត្រូវបានបញ្ចុះបញ្ចូលឲ្យចូលរួមជាមួយនឹងក្លិប Liverpool ក្រោយពីការពិភាក្សាជាមួយនឹងលោក Klopp ដែលមានសញ្ជាតិអាល្លឺម៉ង់ដូចគ្នា៕

ប្រែសម្រួល៖ 188bet.com
ប្រភព៖ The Guardian

អ្នកនឹងចូលចិត្ត