ចឹ​ង​សោះ រំខាន​គេ​ទាំង​យប់​គ្រប់​គ្នា​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ឈប់​រថយន្ត​បត់ជើងតូច​តាម​ផ្លូវ​ភ្លេច​សោ​ក្នុង​រថយន្ត​ខឹង​មួរ​ម៉ៅ​ដើរ​វាយ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ និង​ទាត់​ធាក់​របស់របរ​នៅ​តាម​ចិញ្ចើម​ផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោ​សែន​ជ័យ ។

បុរស​ជនជាតិ​បង្ក​ភាព​អុកឡុក​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញាណ​ឡើយ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​ជាង​៣០​ឆ្នាំ បើករថយន្ត​ម៉ាក SANTA ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7482 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​បានលឺ​សូរ​សន្ធឹក​រថយន្ត​ខាងលើ​បើក​តាម​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ឈប់​រថយន្ត​បត់ជើងតូច ស្រាប់តែ​ភ្លេច​កូនសោ​ក្នុង​រថយន្ត​ហើយ​ចា​ក់ឡុក​សោ​ជាប់ ធ្វើ​ឲ្យ​បុរស​ជនជាតិ​ចិន​ដែល​ជា​អ្នក​បើករថយន្ត​អត់​ចេះ​និយាយ​ភាសា​ខ្មែរ បាន​ស្រែកហៅ​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ទៅ​គោះ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​អត់​ហ៊ាន​ចេញ​ក្រៅ​ទេ ហើយ​ជនជាតិ​ស្រវឹងស្រា​ផង​នោះ​មួម៉ៅ​ស្រែក​ឡូឡា និង​លើក​គ្រែ​ដាក់​នៅ​មុខ​ផ្ទះ​ទុក​សម្រាប់​លក់ដូរ​វាយ​បាក់បែក​ខ្ចាត់ខ្ចាយ ទើប​ប្រជាពលរដ្ឋ​រាយ​ទៅ​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ បាន​សួរនាំ​ជនជាតិ​ចិន រួច​ហើយ​បាន​រិះរក​វិធី​ជួយ​យក​កូនសោ​រថយន្ត​ដោយ​យក​ញញួរ​វាយ​បែក​កញ្ចក់​រថយន្ត​យក​កូន​សោបាន​វិញ ហើយ​បុរស​ជា​ជនជាតិ​បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភ​ក្កិ​ជា​ជនជាតិ​ចិន​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ។

បន្ទាប់​ពី​យក​កូនសោ​រថយន្ត​បាន​ហើយ សមត្ថកិច្ច​បាន​ប្រាប់​ទៅ​ជនជាតិ​ចិន​ជា​អ្នក​បើករថយន្ត​ឲ្យ​សង​សំណង​ទៅ​ម្ចាស់ផ្ទះ​ដែល​ក្រ​ពិត​ជញ្ជាំង​ផ្ទះ និង​បាក់​គ្រែ ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀត​ចំនួន​៨០​ដុល្លារ​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នា ភ្លេចសោរនេះដែរ បុរសវ័យ៥២ឆ្នាំ ជាជនជាតិអេក្វាទ័រ រស់នៅក្នុងទីក្រុង Alicante ប្រទេសអេស្ប៉ាញ បានរបស់គាត់ ជាហេតុនាំឲ្យគាត់បែកគំនិតគិតឃើញវិធីសាស្ត្រ ចូលទៅយកសោរតាមរយ:ការអូសខ្សែពួរចូលតាមបង្អួច។ ជាអកុសល ដោយសារតែគាត់គ្មានកម្លាំង និងបច្ចេកទេសគ្រប់គ្រាន់ ទីបំផុតក៏ត្រូវរបូតដៃធ្លាក់ស្លាប់តែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចឹ​ង​សោះ រំខាន​គេ​ទាំង​យប់​គ្រប់​គ្នា​

ចឹ​ង​សោះ រំខាន​គេ​ទាំង​យប់​គ្រប់​គ្នា​

ចឹ​ង​សោះ រំខាន​គេ​ទាំង​យប់​គ្រប់​គ្នា​

ចឹ​ង​សោះ រំខាន​គេ​ទាំង​យប់​គ្រប់​គ្នា​