ដើរ​រក​ជា​ច្រើន​ម៉ោង ពេល​ឃើញ​សែន​រន្ធត់

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ចងក​ទៅ​នឹង​ដើមឈើ​ដុះ​មាត់​ព្រែក​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ។ ហេតុ​ការណ៍​នេះ​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មាត់​ព្រែក​អូរ​ត្រាវ ស្ថិត​ក្នុង​ក្រុម​៥ ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ ឈ្មោះ ស្រី ឯម អាយុ​៧៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ប្រើ​ក្រមា​ក្រឡា​ក្រហម​តូច​ៗ​ចងក​ទៅ​នឹង​ដើមឈើ​ដែល​ដុះ​មាត់​ព្រែក​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ ។

ទាក់ទិន​នឹង​ករណី​នេះ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ជាង​៧០​ឆ្នាំ​រួប​នេះ​ចងក​សម្លាប់​ខ្លួន​គឺ​បណ្តាល​មក​ពី​ខឹង​ចៅ​ខ្លាំង​ពេក តែ​មិន​ត្រូវ​បាន​គេ​ដឹង​ថា​ខឹង​រឿង​អ្វី​នោះ​ទេ ទើប​រហូត​ដល់​លោកយាយរ​ត់ទៅ​ចងក​សម្លាប់​ខ្លួន​ដូច្នេះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​នឹង​ឃើញ​សព ទាំង​កូន​ទាំង​ចៅ​ដើរ​រក​អស់​ជា​ច្រើន​ម៉ោង លុះដល់​ម៉ោង​កើតហេតុ​ត្រូវ​បាន​ចៅ​ប្រទះ​ឃើញ​ស្លាប់​ខាងក្រោយ​ផ្ទះ​ខ្លួនឯង​ទៅ​វិញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បុរសដែលជាកម្មករម្នាក់ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភានេះ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដើរ​រក​ជា​ច្រើន​ម៉ោង ពេល​ឃើញ​សែន​រន្ធត់

ដើរ​រក​ជា​ច្រើន​ម៉ោង ពេល​ឃើញ​សែន​រន្ធត់

ដើរ​រក​ជា​ច្រើន​ម៉ោង ពេល​ឃើញ​សែន​រន្ធត់