ICT Award ពន្យារ​ការ​ចុះ​ឈ្មោះ ឱកាស​ប្រកួត​​នៅ​​តែ​មាន​បន្ត

ការ​ប្រកួតប្រជែង​កម្មវិធី ICT Award 2016 បាន​ពន្យារ​កាល​បរិច្ឆេទ​ចុះ​ឈ្មោះ​ប្រកួត​ក៏​ដូចជា​ការ​ប្រកាស​លទ្ធផល ដើម្បី​ឲ្យ​បេក្ខជន​នៅ​មាន​ឱកាស​យក​ស្នាដៃ​មក​ប្រកួតប្រជែង​បន្ត​ទៀត។

 

ICT Award ពន្យារ​ការ​ចុះ​ឈ្មោះ ឱកាស​ប្រកួត​​នៅ​​តែ​មាន​បន្ត

 

ICT Award 2016 ដែល​ដំបូង​គ្រោង​បិទ​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ ២៥ ឧសភា នឹង​បន្ត​ពន្យារ​រហូត​ដល់​ថ្ងៃ ៤ មិថុនា​ ​។ ចំណែក​ការ​ប្រកាស​លទ្ធផល​ជយលាភី​ ​ត្រូវ​ពន្យារ​រហូត​ដល់​ថ្ងៃ ១៦ មិថុនា ឆ្នាំ​២០១៦

 

 

គិត​មក​ទល់​ពេល​នេះ ICT Award 2016 បាន​ទទួល​ស្នាដៃ​ចូលរួម​ជាង ២០ ដែល​បាន​មក​ពី​វិស័យ​ឯកជន សាធារណៈ​ក៏​ដូចជា​ជា​សិស្ស​និស្សិត ដើម្បី​មក​ប្រកួតប្រជែង។

 

ICT Award ឆ្នាំ 2016 ជា​ពាន​រង្វាន់​ថ្នាក់​ជាតិ​មួយ ដែល​រៀបចំ​ឡើងដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។ គោលបំណង​នៃ​ការ​រៀបចំ​ការប្រកួតប្រជែង​​នេះ ដើម្បី​ជំរុញ​ឱកាស​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក៏​ដូចជា​លើកទឹកចិត្ត ដល់​ការ​បង្កើត​គំនិត​ថ្មីៗ ក្នុង​ចំណោម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យបច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​​ក្នុង​ប្រទេស​កម្ពុជា។

 

ការ​ប្រកួតប្រជែង​ថ្នាក់ជាតិ​នេះ ក៏​នឹង​ផ្តល់​ឱកាស​ផ្ទាល់​ដល់​បេក្ខជន ក៏​ដូចជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ជយលាភី​ពី​កម្មវិធី​នេះ ក្លាយ​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួតប្រជែងពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ថ្នាក់​អាស៊ាន ឆ្នាំ ២០១៦ (ASEAN ICT Awards 2016) នៅ​ប្រទេស​ប្រ៊ុយណេ។

 

ចុច​ត្រង់​នេះ មើល​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ប្រកួត ICT Award 2016៕

 

ICT Award ពន្យារ​ការ​ចុះ​ឈ្មោះ ឱកាស​ប្រកួត​​នៅ​​តែ​មាន​បន្ត