ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?

6 Videos


តាមគម្រោង សុភ័ក្ត្រ កុសុម៉ា ត្រូវត្រៀមខ្លួនចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី នៅក្នុងខែកក្កដា ខាងមុខនេះ នៅពេលជួបជាមួយនាង កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែនាងនិយាយថា គម្រោងចេញទៅសម្តែង នៅប្រទេស អូស្ត្រាលី ត្រូវបានពន្យាពេល ។ តើមានមូលហេតុអ្វីដែលធ្វើឲ្យស្រីស្អាត សុភ័ក្ត្រ កុសុម៉ា សម្រេចចិត្តពន្យាពេលវេលាចេញទៅប្រទេស អូស្ត្រាលី ? បើតាមដឹង សុភ័ក្ត្រ កុសុម៉ា ទន្ទឹងរងចាំពេលវេលាចេញទៅសម្តែងនៅទីនោះខ្លាំងណាស់ មានរឿងអ្វីដែលនាងត្រូវពន្យាពេលនោះ? ។

ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?

បើតាមប្រភពពត៌មានពីអ្នកនៅក្នុងសិល្បៈបានបង្ហើបប្រាប់ថា មូលហេតុ ដែល សុភ័ក្ត្រ កុសុម៉ា ពន្យាពេល ចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី គឺដោយសារខាងSposor មានបញ្ហា និងរៀបចំឯកសារមិនគ្រប់ ទើបធ្វើឲ្យនាងត្រូវពន្យាពេល ។ ដោយឡែកប្រភពពត៌មានមួយផ្សេងទៀតបាននិយាយថា មូលហេតុ ដែលនាងមិនបានទៅសម្តែងនៅប្រទេសអូស្ត្រាលីនោះ ដោយសារខាងស្ថានទូតអូស្ត្រាលី គេមិនទុកចិត្ត សុភ័ក្ត្រ កុសុម៉ា ហើយគេមិនផ្តល់ទិដ្ឋការឲ្យនាងទៅសម្តែងនៅទីនោះ ។ ទោះជាយ៉ាងនេះក្តី សុភ័ក្ត្រ កុសុម៉ា ធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសជាញឹកញាប់បំផុត ។

ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?

សុភ័ក្ត្រ កុសុម៉ា នៅពុំទាន់ដឹងថា នឹងត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីនៅពេលណាទៀតទេ តែនាងសង្ឃឹមថា គម្រោងចេញទៅទីនោះនៅតែដំណើរការធម្មតា គ្រាន់តែផ្លាស់ប្តូរពេលវេលាប៉ុណ្ណោះ ។ ពីមួយថ្ងៃទៅមួយថ្ងៃ សុភ័ក្ត្រ កុសុម៉ា កាន់តែស្រស់ស្អាតឡើង ៗជាពិសេសនៅពេលនាងបានបង្ហាញនូវឈុតហែលទឹកនេះ កាន់តែបញ្ជាក់ឲ្យឃើញថា សុភ័ក្ត្រ កុសុម៉ា ធំពេញវ័យនិងមានរូបរាងនិងរូបសម្រស់ស្រស់ស្អាតមិនធម្មតា ៕ អាលីណា

ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?
ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?
ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?
ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?
ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?
ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?
ហេតុអ្វី​បានជា សុភ័ក្ត្រ កុ​សុ​ម៉ា ពន្យា​ពេល​ទៅ​អូស្ត្រាលី ?
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត