រឿង បិសាចលុយ ខ្សែភាពយន្តបែបសើុប អង្កេតដំបូងបង្អស់ ដែលនិយាយអំពីទីផ្សារហិរញ្ញវត្ថុ និងភាគហ៊ុន (មានវីដេអូខ្លី)

អ្នកខ្លះបានស្គាល់ ហើយអ្នកខ្លះក៏មិនបានស្គាល់ថាអ្វីទៅជា ទីផ្សារហិរញ្ញវត្ថុ ហើយអ្វីជាទីផ្សារភាគហ៊ុន? ទីផ្សារហិរញ្ញវត្ថុជាពាក្យ ទូលំទូលាយមួយដែលអធិប្បាយអំពីទីផ្សារណាមួយដែលអ្នកទិញ និងអ្នកលក់ចូលរួមនៅក្នុងការធ្វើពាណិជ្ជកម្មនៃទ្រព្យសកម្មដូចជាភាគហ៊ុនមូលបត្របំណុលរូបិយប័ណ្ណនិងឧបករណ៍ហិរញ្ញវត្ថុ។ ចំណែកទីផ្សារភាគហ៊ុនវិញ គឺជាទីផ្សារដែលនៅក្នុងនោះ មានភាគហ៊ុនរបស់ក្រុមហ៊ុនមួយដែលបានប្រារព្ធឡើងជាសាធារណៈត្រូវបានចេញនិងការផ្លាស់ប្តូរតាមរយៈការជួញដូរឬជាងនេះវាជាអ្នកបញ្ជាទីផ្សារ។ ហើយក្នុងឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន IM Global Smoke House Pictures បានពាំនាំមកជូននូវ ភាពយន្តបែបឧក្រិដ្ឋកម្ម និង សើុបអង្កេត នៅលើរោងភាពយន្ត ដែលនឹងចាក់បញ្ចាំងនាថ្ងៃទី ២៤ ឧសភាខាងមុខនេះ ដោយមានចំណងជើងថា បិសាចលុយ។ 

រឿងបិសាចលុយ ត្រូវបានផលិតដោយ ស្ទូឌីយោ Sony Pictures Image works ក្រុមហ៊ុន IM Global
Smoke House Pictures ដែល ត្រូវបានដឹកនាំដោយ លោក Jodie Foster និងផលិត ដោយ The Allegiance Theater ។ ហើយខ្សែភាពយន្តលើកនេះនឹងមានការចូលរួមសំដែងដែលមានបទពិសោធន៍យូរឆ្នាំ ដូចជា
George Clooney ដើរតួជា Lee Gates , Julia Roberts ដើរតួជា Patty Fenn, Jack O'Connell ដើរតួជា Kyle Budwell, Dominic West សំដែងជា Walt Camby, Caitriona Balfe ដើរតួជា Diane Lester និង Giancarlo Esposito ដើរតួជា Captain Powell ។
ក្នុងភាពយន្ត “បិសាចលុយ” បែបរំជើបរំជួល លោក Lee Gates (ឈ្មោះដើម George Clooney) ដែលជាពិធីករពូកែវោហាស័ព្ទផ្នែកហិរញ្ញវត្ថុ ក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមនៅវិថី Wall Street ដែលល្បីខាងទីផ្សារហ៊ុន។ ប៉ុន្តែក្រោយពីគាត់លក់ហ៊ុនមួយ តាមបច្ចេកវិទ្យាខ្ពស់ ដែលចំណេញយ៉ាងក្រាស់ក្រែល ដោយអាថ៌កំបាំងរួចមក មានអ្នកទិញហ៊ុនក្តៅក្រហាយម្នាក់ (ឈ្មោះពិត Jack O’Connell) បានចាប់ Gates បុគ្គលិក និងផលិតកររបស់គេ Patty Fenn (ឈ្មោះពិត Julia Roberts) ជាចំណាប់ខ្មាំងទាំងកំពុងផ្សាយផ្ទាល់។

Gates និង Fenn ដែលកំពុងរៀបចំកម្មវិធីនោះ ត្រូវធ្វើយ៉ាងណារកវិធីរក្សាជីវិតខ្លួនឱ្យបាន ស្របពេលនោះ ក៏បានរកឃើញការពិតពីក្រោយបញ្ហា នៃការបោកប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់។ ចង់ដឹងថាតើនឹងមានឈុតឆាកបាញ់ប្រហារ និងសើុបអង្កេតយ៉ាងណានោះ ខ្សែភាពយន្តនេះនឹង ចាក់បញ្ចាំងនាថ្ងៃទី ២៤ ឧសភា ឆ្នាំ២០១៦ នៅគ្រប់រោងភាពយន្ត ជាប្រភេទ 2D។ ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload