វិធីធ្វើបង្អែម LEMON TART​ នៅប៉ែកបស្ចិមប្រទេស

LEMON TART  គឺជាបង្អែមដ៏ពេញ និយមមួយរបស់អ្នករស់នៅប៉ែកបស្ចិមប្រទេស។ ដោយសារតែបង្អែមមួយប្រភេទនេះមានរសជាតិជូរ និងផ្អែមមុតនោះបានធ្វើឱ្យមនុស្សជាច្រើនជាប់ចិត្តនឹងបង្អែមមួយប្រភេទនេះ។ ដូច្នេះនៅក្នុងលេខថ្មីប្រចាំខែកុម្ភៈនេះ ឡារ៉ែន សូមលើកយកគ្រឿងផ្សំនិងទិចនិកក្នុងការធ្វើបង្អែមលៀងមាត់ដ៏ឆ្ងាញ់ពិសានេះពីភោជនីយស្ថាន Le Point Cofé & Bistro មកជូនមិត្តអ្នកអានទាំងអស់ដូចខាងក្រោមនេះ។

+ គ្រឿងផ្សំTART
– ម្សៅមី     180ក្រាម
– ស៊ុត (ពណ៌ក្រហម)     1គ្រាប់
– ប៊័រ     70ក្រាម
– ទឹក     50ក្រាម

+ គ្រឿងផ្សំបង្អែម LEMON TART
– ទឹកក្រូចឆ្មារ     120ក្រាម
– ទឹកដោះគោស្រស់     150ក្រាម
– ក្រែម     20ក្រាម
– ស៊ុត     7គ្រាប់

+ របៀបធ្វើសម្បក TART
យកស៊ុត (ក្រហម) ស្ករស ប៊័រ ម្សៅមីនិងទឹកលាយចូលគ្នា រួចកិនឱ្យសំប៉ែត បន្ទាប់មកដាក់វាចូលទៅក្នុងថាសមូលតូចមួយ ឬពុម្ពនំរួចយកទៅដាក់ក្នុងម៉ាសុីន Oven ទុកចោលរយៈពេលប្រមាណ20នាទី។

 របៀបធ្វើបង្អែម LEMON TART
ស៊ុតទាំង7គ្រាប់ត្រូវយកមកគោះសម្បកចេញ រួចយកទៅក្លាសេក្នុងទូទឹកកកឱ្យត្រជាក់ប្រមាណជា5នាទី ហើយសឹមដាក់ស្ករសចូលកូរឱ្យរលាយសព្វ សឹមដាក់ទឹកដោះគោស្រស់ទឹកក្រូចឆ្មារ និងដាក់ក្រែមចូលកូរបញ្ចូលគ្នាបន្តទៀត។ ជាចុងក្រោយយកល្បាយដែលលាយហើយនេះទៅចាក់ពីលើសម្បក Tart ដែលឆ្អិនហើយ រួចយកទៅដាក់ក្នុងម៉ាស៊ីន Oven ម្ដងទៀតរយៈពេលប្រមាណ50នាទីជាការស្រេច៕

ប្រភព៖ lareine

  • វិធីធ្វើបង្អែម LEMON TART​ នៅប៉ែកបស្ចិមប្រទេស已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ចំនេះដឹង
Tags: