បែកធ្លាយ! ប្តីប្រពន្ធ ជនជាតិវៀតណាមមួយគូ ជ្រកកោននៅថៃ លួចផលិតទឹកក្រូចក្លែងក្លាយ ត្រូវបានសមត្ថកិច្ចថៃបង្ក្រាប

ថៃ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ទីតាំងផលិតទឹកក្រូចក្លែងក្លាយមួយកន្លែង ត្រូវបានសម្ថតកិច្ចក្របួចចាប់បាន ដែលមានទីតាំងស្ថិតនៅស្រុក Muaklek ខេត្ត Saraburi ប្រទេសថៃ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធជនជាតិវៀតណាម ដែលមិនស្គាល់អត្តសញ្ញាណ មករស់ជ្រកកោនក្នុងប្រទេសថៃ ថ្មីៗនេះត្រូវបានសមត្ថកិច្ចក្របួចចាប់បាន ខណៈដែលពួកគេទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានគេរាយការណ៍ប្រាប់ខាងសមត្ថកិច្ចថា រកស៊ីផលិតទឹកក្រូចក្លែងក្លាយខុសច្បាប់ ច្រកចូលដបលក់ ដែលជាហេតុបង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រភពបន្តថា ភេសជ្ជៈទឹកក្រូច ដែលពីរនាក់ប្តីប្រពន្ធជនជនជាតិវៀតណាម ផលិតឡើងនោះ គឺបានដាក់សារធាតុមានពណ៌គីមី លាយជាមួយនឹងទឹកម៉ាស៊ីន និងសារធាតុមេស្ករ ដែលមានកម្រិតជាតិផ្អែម លើសស្ករធម្មតាជាង៣០០ដង។ ក្រោយពីផលិតរួច ប្តីប្រពន្ធជនជាតិវៀតណាមខាងលើ បានធ្វើការចែកចាយ និងបញ្ចេញការលក់ ដែលមួយដបក្នុងតម្លែ ២០បាត (ប្រមាណ ២,២០០រៀលខ្មែរ)។

{Update} សម្រាប់ព័ត៌មានចុងក្រោយនេះដែរ ទាក់ទងនឹងប្តីប្រពន្ធជនជាតិវៀតណាមខាងលើ ខាងរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ បានចុះធ្វើការបង្រ្កាបការលក់ តាមចិញ្ចើមផ្លូវ និងទីកន្លែងផ្សេងៗ ក្នុងខេត្ត Saraburi ដើម្បីប្រមូលយកដបទឹកក្រូចណា ដែលគ្មានម៉ូតម៉ាក និងស្តង់ដារច្បាស់លាស់ បញ្ជូនទៅមន្ទីរពិសោធន៍ នៅនាយកដ្ឋានវិទ្យាសាស្រ្តសុខាភិបាល ដើម្បីធ្វើតេស្តពិនិត្យពីគុណភាព ជៀសវាងរបស់ក្លែងក្លាយ ដែលអាចបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ដោយឡែកសម្រាប់លទ្ធផល នៃការធ្វើតេស្តពិសោធន៍នេះផងដែរ នឹងធ្វើការប្រកាសជាសាធារណៈក្នុងរយៈ៧ថ្ងៃក្រោយ។ យ៉ាងណាមិញ ខាងក្រសួងថៃបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទទួលទានគ្រប់ភេសជ្ជៈ ឬចំណីអាហារផ្សេងៗ គួរណាស់ត្រូវចេះប្រុងប្រយ័ត្ន និងពិនិត្យមើលពីម៉ូតម៉ាក គុណភាព ក៏ដូចជាកាលបរិច្ឆេទផុតកំណត់ ឲ្យបានត្រឹមត្រូវផងដែរ៕

ប្រភព៖  | 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា យោងតាមសេចក្តីរាយការណ៍មួយ តាមរយៈទំព័រហ្វេសប៊ុកផេក Rich Infinity បានធ្វើការបង្ហោះចែករំលែករូបភាព ទិដ្ឋភាពនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងស្រុក Kaeng Khoi ខេត្ត Saraburi ប្រទេសថៃ ដែលគេដឹងថាជា ច្រកដាក់ដបដែលដើរទិញពីអ្នកប្រើប្រាស់អស់ៗ។

ក្នុងនោះផងដែររួមមាន សាប៊ូកក់សក់ Head and Shoulder សាប៊ូកក់សក់ Dove សាប៊ូកក់សក់ Pantene សាប៊ូកក់សក់ Sunsilk និងសាប៊ូកក់សក់ Loreal ជាដើម។ ប្រភពបន្តថា ប្តីប្រពន្ធខាងលើនេះ បានលាយសាប៊ូបញ្ចូលគ្នារួចច្រកដាក់ដបលក់ ហើយនេះក៏ជាមូលហេតុ ដែលសាប៊ូមួយចំនួន លក់ក្នុងតម្លៃថោកនៅលើទីផ្សារផងដែរ។

ដោយឡែក បើតាមប្រភពសារព័ត៌មាន Manager បានឲ្យដឹងដែរថា មន្រ្តីប៉ូលិសនៅខេត្ត Saraburi បានធ្វើការចុះបង្រ្កាបទីតាំងខាងលើ ប៉ុន្តែពីរនាក់ប្តីប្រពន្ធដែលជាម្ចាស់ផ្ទះរកស៊ីលួចលាក់ខាងលើនេះ ពុំបាននៅក្នុងហេតុការណ៍នោះឡើយ ទំនងជាដឹងខ្លួនមុន រួចរត់គេចខ្លួនតែម្តង។ បើតាមការស៊ើបអង្កេតរបស់មន្រ្តីមានសមត្ថកិច្ច ប្តីប្រពន្ធពីរនាក់នេះ បានធ្វើការចែកចាយលក់បន្ត ទៅឲ្យម៉ូយៗដែលធ្លាប់ទទួលទិញ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលជ្រាបពីដំណឹងទាំងអស់នេះមក អ្នកនិយមលេងអ៊ីនអឺណែតយ៉ាងច្រើន មានការខឹងសម្បារជាខ្លាំង ហើយនេះក៏ជាបទពិសោធន៍មួយសម្រាប់ចែករំលែកឲ្យដឹងតៗគ្នាមួយ សម្រាប់អ្នកដែលប្រើប្រាស់សាប៊ូថោកៗ ដែលទិញមកពីផ្សារផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត