ព្រឺរោម! ទើបតែទិញ iPhone មិនទាន់បានថតរូបផង ស្រាប់តែជាប់រូបសាកសព… (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់បានអះអាងថា គាត់បានប្រទះឃើញ រូបថតសាកសព មនុស្សស្រីម្នាក់ នៅក្នុងទូរស័ព្ទដៃ iPhone ដែលគាត់ទើបនឹងទិញ​​ ហើយមិនដែលថតរូប ទាល់តែសោះ។

វីដេអូមានរយៈពេល ជាង៧នាទី មានគេចុចមើល រហូតដល់ជិត៣លានដង ត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube ដោយគណនីឈ្មោះ Julian Calavero ដែលជាម្ចាស់ទូរស័ព្ទផ្ទាល់នោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត។

ក្នុងវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញ រូបថតមនុស្សស្រីម្នាក់ មានស្នាមជាំ នៅជុំវិញភ្នែក ដែលមើលទៅ ហាក់បីដូចជា មនុស្សស្លាប់អីចឹង មិនដឹងមកពីណា បែរជាមាននៅត្រង់ កន្លែងផ្ទុករូបថត (Camera Roll) ដែលមើលទៅ ពិតជាគួរឲ្យ ព្រឺរោមមែនទែន ខណៈបុរសជាម្ចាស់ទូរស័ព្ទ បានអះអាងថា គាត់ទើបតែទិញ ទូរស័ព្ទនោះមក ហើយក៏មិនដែលបាន ថតរូបអីដែរ និងបានស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីឃើញ រូបថតនោះ។

អ្វីដែលចម្លែកទៅទៀតនោះ បុរសជាម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា គាត់មិនអាចបើកមើល រូបថតនោះបានឡើយ បើទោះជាគាត់ ព្យាយាមចុចលើវា ដើម្បីមើលឲ្យបានច្បាស់ ក៏ដោយ។ ជាងនេះទៅទៀត នៅពេលដែលគាត់ យកទូរស័ព្ទ ទៅហាងទូរស័ព្ទ អ្នកបច្ចេកទេសទូរស័ព្ទ គឺភ័យខ្លាច មិនហ៊ានជួយធ្វើឲ្យឡើយ។

យ៉ាងណាមិញ រឿងហេតុដ៏ចម្លែក មិនធ្លាប់កើតមាននេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងជឿជាក់ថា វាអាចជារឿងពិត ខណៈមនុស្សមួយចំនួន បាននិយាយថា វាទំនងជាការបោកប្រាស់ ឬទូរស័ព្ទនោះ ត្រូវគេ Hack តែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទឹននឹងរឿងរូបខ្មោច ស្រដៀងគ្នានេះដែរ ម្ចាស់ផ្ទះនៅតំបន់ស្រុកស្រែមួយ មានភាពតក់ស្លុត និងស្រៀវខ្លួនយ៉ាងខ្លាំង បន្ទាប់ពីរូបគាត់ ថតទិដ្ឋភាពផ្ទះរបស់ខ្លួន តែបែរជាជាប់នូវរូបភាព ដ៏មិនគួរឲ្យជឿ និងមើលទៅគួរឲ្យខ្លាចជាខ្លាំងមួយ កាលពីពេលកន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតដែលមើលហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងព្រឺក្បាលជាខ្លាំងនោះ ត្រូវបានបង្ហោះ ចូលក្នុងបណ្តាញសង្គម ដោយបុរសម្នាក់ដែល បានអះអាងថាខ្លួន ជា នៅក្នុងនោះ ហើយមូលហេតុដែល នាំឲ្យគាត់សម្រេចចិត្ត បង្ហោះរូបនេះ ក៏ដោយសារគាត់តក់ស្លុត និងចង់បាននូវការ បញ្ចេញយោបល់ជាច្រើន ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម។

ត្រឹមតែរូបថតនោះ យើងមិនសូវជារន្ធត់ប៉ុន្មានទេ តែប្រវត្តិដែលបានកើតឡើង នៅក្នុងផ្ទះមួយនេះ ពិតជាធ្វើឲ្យអ្នកស្រៀវសាច់ និងអាចគិតបានថា តើរូបរាងចម្លែក នៅក្នុងរូបថតនោះជាអ្វី។ បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ផ្ទះមួយនេះស្ថិតនៅ ជាយក្រុង Amiwch នៃតំបន់ឆ្នេរខ្សាច់ Anglesey របស់ប្រទេសវ៊ែល(Wales) ហើយវាត្រូវបាន សាងសង់ឡើងនៅក្នុងអំឡុង នៃសម័យសង្រ្គាមលោកលើកទី១ តែអ្វីដែលសំខាន់ គឺថាមានមនុស្ស៤នាក់ ទៅហើយដែលបាន ស្លាប់នៅក្នុងផ្ទះមួយនោះ រួមមាន យាយទួត ជីតា និងម្តាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ និងទារកដែ ទើបនឹងមានអាយុ១៤សប្តាហ៍ ម្នាក់ទៀតផង។

ក្រៅពីនេះ ម្ចាស់ផ្ទះដដែលនោះ ក៏បានលើកឡើងថា ផ្ទះរបស់គាត់គឺតែង កើតមានរឿងរ៉ាវចម្លែកៗជាច្រើន ដែលពេលខ្លះរូបគាត់ គិតមិនយល់ថា មកពីអ្វីនោះឡើយ។ ឧទាហរណ៍ ពេលខ្លះអំពូលភ្លើង នៅក្នុងផ្ទះបាយ ដំណើរការដូចធម្មតា តែនៅពេលមានមនុស្ស ដើរចូលក្នុងនោះ វាស្រាប់តែរលត់បាត់ ទាំងដែលកុងតាក់បិទបើក នៅប្រក្រតី និងគ្មានអ្នកណាទៅប៉ះវានោះឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រឺរោម! ទើបតែទិញ iPhone មិនទាន់បានថតរូបផង ស្រាប់តែជាប់រូបសាកសព... (មានវីដេអូ)
រូបភាព៖ រូបថតសាកសពមនុស្សស្រី នៅក្នុងទូរស័ព្ទ iPhone ដែលទើបទិញថ្មី

ព្រឺរោម! ទើបតែទិញ iPhone មិនទាន់បានថតរូបផង ស្រាប់តែជាប់រូបសាកសព... (មានវីដេអូ)
រូបភាព៖ រូបថតសាកសពមនុស្សស្រី នៅក្នុងទូរស័ព្ទ iPhone ដែលទើបទិញថ្មី

ព្រឺរោម! ទើបតែទិញ iPhone មិនទាន់បានថតរូបផង ស្រាប់តែជាប់រូបសាកសព... (មានវីដេអូ)