CL បញ្ចេញ​ដើម​ទ្រូង​សាជាថ្មី​លើ​ទស្សនាវដ្ដី ទោះ​ធ្លាប់​ត្រូវ​គេ​រិះគន់

តារា​ចម្រៀង CL សមាជិក​ក្រុម 2NE1 បាន​បង្ហាញ​ខ្លួន​លើ​ទស្សនាវដ្ដី​ Elle Malaysia លេខ​ថ្មី ប្រចាំ​ខែ​មិថុនា​ ដោយ​បញ្ចេញ​ភាព​សិចស៊ី​ម្ដង​ទៀត​ ទោះ​កន្លង​ទៅ​ធ្លាប់​ទទួល​រង​ការរិះគន់។

 

CL បញ្ចេញ​ដើម​ទ្រូង​សាជាថ្មី​លើ​ទស្សនាវដ្ដី ទោះ​ធ្លាប់​ត្រូវ​គេ​រិះគន់

 

ក្នុង​​រូប​​ស​ខ្មៅ​១​សន្លឹក​ក្នុង​ចំណោម​២​សន្លឹក​ដែល​គេហទំព័រ​ allkpop បាន​បង្ហាញ តារា​ស្រី​​វ័យ​២៥​ឆ្នាំ​​អង្គុយ​​ច្រត់​ចង្កា​ទម្លាក់​សក់​មុខ​ក្នុង​ទឹក​មុខ​​បែប​កាច តែ​​បង្អួត​ភាព​សិចស៊ី​តាមរយៈ​សំលៀកបំពាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍។ យ៉ាងណាក្ដី CL ហាក់​គ្មាន​ភាព​ព្រួយ​បារម្ភ​ឡើយ​ពី​រឿង​រិះគន់ ដោយ​កាល​ពី​ដើម​ខែ​ឧសភា​នេះ​នាង​ត្រូវ​អ្នកគាំទ្រ​បាញ់​ម្ដង​ហើយ​ ដោយ​សារ​បង្ហោះ​រូប​សិចស៊ីល​ជ្រុល​លើ​បណ្ដាញ​​សង្គម​ Instagram៕

 

CL បញ្ចេញ​ដើម​ទ្រូង​សាជាថ្មី​លើ​ទស្សនាវដ្ដី ទោះ​ធ្លាប់​ត្រូវ​គេ​រិះគន់

 

ចុចអាន៖CL ទទួល​​​ការ​រិះគន់​​​​​​ ក្រោយ​​​​​បង្ហោះរូប​ថត​មួយ​សន្លឹក​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop