​ឈិន​ ឡុង​ វិះ​​ស្លាប់​ពេល​ថត​ខ្សែ​ភាព​យន្ត​ថ្មី

តារា​សម្ដែង​ជើង​ចាស់​ Jackie Chan ហៅ​ ឈិន​ ឡុង​ បាន​​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ថ្មីៗ​នេះ​ថា​ ​លោក​​វិះ​តែ​​បាត់​បង់​ជីវិត​ ពេល​ថត​ខ្សែភាពយន្ត​ថ្មី​ ចំណង​ជើង​ថា​ “Skiptrace”។

 

​ឈិន​ ឡុង​ វិះ​​ស្លាប់​ពេល​ថត​ខ្សែ​ភាព​យន្ត​ថ្មី

Jackie Chan និង​ Yuen Biao

 

តារា​ក្បាច់​គុន​កុងហ្វូ​បាន​រំលឹក​ពី​​ហេតុការណ៍​ដែល​ជួប​ប្រទះ​ពេល​ថត​រឿង​ថា ៖ “ខ្ញុំ​បាន​ធ្លាក់​ពី​លើ​ក្បូន​ ​អណ្ដែត​ទៅ​តាម​​ខ្សែ​ទឹក​ ដែល​មាន​កម្លាំង​ទឹក​​ហូរ​ខ្លាំង។ ខ្ញុំ​មិន​ពូកែ​ហែល​ទឹក​នោះ​ទេ ដូច​នេះ​ក៏​បាន​ស្រែក​​សុំ​ឲ្យ​គេ​ជួយ ប៉ុន្តែ​ក្រុម​ការងារ​មិន​អាច​មក​ជួយ​សង្គ្រោះ​ខ្ញុំ​បាន​នោះ​ទេ។ សំណាង​ល្អ​​​ក្បូន​ក៏​បាន​ត្រឡប់​រក​មក​ខ្ញុំ​ ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​រើស​បាន​ជីវិត​មក​វិញ”។

 

​​ដំណើរ​ការ​ថត​​​​ខ្សែ​ភាពយន្ត​​​នេះ​​ហាក់​តែង​​ជួប​​នឹង​សោកនាដកម្ម ​ជាក់​ស្ដែង​កាល​ពី​​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ​ ឆ្នាំ​ ២០១៤​ ​​អ្នក​ថត​កុន​ឈ្មោះ​ ​Chan Kwok-Hung ​បាន​លង់​ទឹក​ស្លាប់​​​អំឡុង​ពេល​ថត​ប្លង់​មួយ។

 

​ឈិន​ ឡុង​ វិះ​​ស្លាប់​ពេល​ថត​ខ្សែ​ភាព​យន្ត​ថ្មី

 

និយាយ​អំពី​ខ្សែ​ភាពយន្ត​ថ្មី​របស់​តារា​សម្ដែង​វ័យ​ ៦២​ ឆ្នាំ​រូប​នេះ​ គឺ​ជា​ប្រភេទ​ខ្សែ​ភាពយន្ត​​វាយ​តប់​ បែប​កំប្លែង​ ដែល​​ផលិត​ឡើង​ផ្អែក​លើ​រឿង​ពិត​មួយ។ ខ្សែ​ភាពយន្ត​នេះ​​ក៏​មាន​ការ​ចូល​រួម​សម្ដែង​​ពី​ តារា​ក្បាច់​គុន​ Yuen Biao, តារា​សម្ដែង​ចិន​ Fan Bingbing, តារា​សម្ដែង​ហុងកុង​ Eric Tsang និង​ តារា​សម្ដែង​អាមេរិក​ Johnny Knoxville ​ដោយ​នឹង​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​ ២២​ ខែ​កក្កដា ​នេះ៕​​​​​​

 

ចុច​អាន៖ ព្រះនាង​ចៀវៃ​និង​មិត្ត​ប្រុស​​នឹង​រៀបការ​នៅ​កោះ​ហាវ៉ៃ​ក្នុង​​ឆ្នាំ​ក្រោយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​​ប្រភព៖ ECNS