PCX ស៊េរី​ថ្មី 2017​ ១០០​ គ.ម​ ស៊ីសាំង​តែ​ ២​ លីត្រ​

ក្រុមហ៊ុន​ហុងដា​បាន​បង្ហាញ​រូបរាង​ព្រម​ទាំង​លក្ខណៈ​សម្បត្តិ​របស់​ម៉ូតូ​ PCX 125 ឆ្នាំ​ ២០១៧​ ដែល​បាន​កែ​សម្រួល​ឲ្យ​ពិសេស​ជាង​ស៊េរី​មុន​ ដើម្បី​ទាក់​ទាញ​អតិថិជន​ឲ្យ​បាន​កាន់​តែ​ច្រើន។

 

PCX ស៊េរី​ថ្មី 2017​ ១០០​ គ.ម​ ស៊ីសាំង​តែ​ ២​ លីត្រ​

 

​​​​​​​​​ដូច​ដឹង​ស្រាប់​ហើយ​ថា​​ម៉ូតូ​ស៊ីសាំង​តិច​​ជា​ចំណុច​ទាក់​ទាញ​មួយ​ដ៏​ធំ​ ដូច​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​ម៉ូតូ​ PCX 125 ឆ្នាំ​ ២០១៧​ នេះ​ស៊ី​សាំង​តែ​ ២,១​លីត្រ​ ប៉ុណ្ណោះ​ ចំពោះ​ការ​​បើក​បរ​លើ​ចម្ងាយ​ផ្លូវ​ ១០០​គ.ម។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន។ ​​​មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​​បាន​​ជ្រើស​យក​​អំពូល​ភ្លើង​ប្រភេទ​ LED ធ្វើ​ជា​ឧបករណ៍​ស្តង់ដារ​ថែម​ទៀត​ផង។

 

PCX ស៊េរី​ថ្មី 2017​ ១០០​ គ.ម​ ស៊ីសាំង​តែ​ ២​ លីត្រ​

 

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​គឺ​នៅ​តែ​មាន​ទំហំ​ ១២៤,៩៩​សេសេ​ បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ និង​មាន​បច្ចេកវិទ្យា​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ​ Idling Stop ផង​ដែរ។ ក្រៅ​ពី​ចំណុច​ពិសេស​ទាំង​នេះ​ ចំណុច​ដទៃ​ទៀត​នៅ​តែ​មាន​​លក្ខណៈ​ដូច​​ទៅ​នឹង PCX 125 ឆ្នាំ​ ២០១៦​ ដដែល។ ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បង្ហាញ​ពី​តម្លៃ​ម៉ូតូ​ស៊េរី​ថ្មី​នេះ​នៅ​ឡើយ​ទេ៕

 

PCX ស៊េរី​ថ្មី 2017​ ១០០​ គ.ម​ ស៊ីសាំង​តែ​ ២​ លីត្រ​

 

PCX ស៊េរី​ថ្មី 2017​ ១០០​ គ.ម​ ស៊ីសាំង​តែ​ ២​ លីត្រ​

 

PCX ស៊េរី​ថ្មី 2017​ ១០០​ គ.ម​ ស៊ីសាំង​តែ​ ២​ លីត្រ​

 

ចុច​អាន៖ ​ចិន​ បង្ហាញ​ឡាន​ក្រុង​អនាគត​ បញ្ចៀសការ​កក​ស្ទះ​បាន​យ៉ាង​អេម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​​ប្រភព៖ AutoEvelution